ការចិញ្ចឹមជ្រូក


-បទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ

ទិដ្ឋភាព​នៃ​ការចិញ្ចឹម​ជ្រូក​ក្នុង​ទ្រុង​
លោកពូ អៀម រី​ម ជា​ពេទ្យសត្វ​ម្នាក់​រស់នៅ​ភូមិ​ឃ្ជាយ​ខាងត្បូង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែមទៀត​ផង ។ បទពិសោធន៍​នេះ គាត់​ចេះ​ពី​ការរៀនសូត្រ​ផ្នែក​ពេទ្យសត្វ និង​ដោយ​មាន​ការ​រួមផ្សំ​ពី​ការមើល​ឯកសារ​តាមរយៈ​ទស្សនា​វ​ដ្តី​កសិក​ររបស់​ អង្គការ​សេ​ដាក ។ បច្ចុប្បន្ន​លោក​ពូចិញ្ចឹម​មេ​ជ្រូក ១ ក្បាល និង​ជ្រូក​សាច់ ៥ ក្បាល ។
​ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​គាត់​ក្នុង​ការចិញ្ចឹម​ជ្រូក​មេ ។
feed1
ទិដ្ឋភាព​នៃ​ការផ្តល់​ចំណី​ជ្រូក
១. ​របៀប​ជ្រើសរើស​ពូជ​ជ្រូក
​ពូជ​ជ្រូក​ ដែល​លោកពូ​ទិញមកជា​ពូជ​ជ្រូក មេ​ថៃ ដោយ​ទិញ​ម​កពី​ភូមិ​ជិតខាង គឺ​ភូមិ​ធំ​ថ្មី ។ ក្នុង​ការទិញ​នេះ​គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល មាន​លក្ខណៈ​ដូច​ខាងក្រោម​:
  • ​សុខភាព​ល្អ​
  • ​ជើង​មាំ និង​ខ្ពស់​ល្មម​
  • ​មាន​ដោះ​ច្រើន និង​មិន​ខ្វាក់​
  • ​ខ្នង​មាំ រាង​កោង ស្មា​ទូលាយ​
​លក្ខណៈពិសេស​របស់​ជ្រូក​នេះ គឺ​មាន​ត្រចៀក​ធំ និង​ចិញ្ចឹម​បាន​ឆាប់​ធំ ។​ ​
២.​ ទ្រុង​
​កន្លែង​សង់​ ទ្រុង គឺ​នៅ​ជាយ​ភូមិ​ចំងាយ​ពី​ផ្ទះ​ប្រហែល ១៥ ម៉ែត្រ ហើយ​មាន​ដំបូល​ប្រក់​ស្លឹក របង​ឈើ និង​មាន​ចាក់សាប បាត​ទ្រុងមាន​រាង​ទេរ ដើម្បី​ងាយ​សំអាត​ទ្រុង ។ ទ្រុង​ជ្រូក​មាន​បណ្តោយ ៦ ម៉ែត្រ និង​ទទឹង ៣ ម៉ែត្រ ហើយ​ខ័ណ្ឌ​ជា ២ ផ្នែក ដែល​មួយ​ផ្នែក​សម្រាប់​ដាក់​មេ​ជ្រូក និង​មួយទៀត​សម្រាប់​ដាក់​ជ្រូក​សាច់ ។ ក្រៅពី​ទ្រុង​ចិញ្ចឹម​ជ្រូក គាត់​បាន​ធ្វើ​ទ្រុង​ដើម្បីទុក​ដាក់​លាមក​សន្សំ​ធ្វើ​ជី​ដាក់​ដំណាំ។​
៣.​ ចំណី​និង​ទឹក​
​ចំពោះ​ការ​ ផ្សំ​ចំណី​គឺ​គាត់​បាយ​លាយ​ជាមួយ​កន្ទក់ និង​មាន​ដាក់​ត្រកួន​ឲ្យ​ស៊ី​ផងដែរ ។ ចំពោះ​ទឹក​គឺ ផ្តល់​ទឹក​អណ្តូង​ឲ្យ​ផឹក ព្រោះ​គាត់​មិន​មាន​ទឹកស្រះ ឬត្រពាំង ប៉ុន្តែ​ជ្រូក​របស់​គាត់​មិន​មាន​បញ្ហា​អ្វី​ឡើយ ។
៤. ​ការថែទាំ​
​ចំពោះ​ ការថែទាំ គាត់​មាន​ការយកចិត្តទុកដាក់​ខ្លាំងណាស់ ពេល​ដែល​មេ​ជ្រូក​មាន​ផ្ទៃពោះ​ព្រោះ​មេ​ជ្រូក​ដែល​ផើម​តែងតែ​ជួបប្រទះ​ការ​ ដង្ហក់ ។ គាត់​បាន​ថែទាំ​ដូចជា
  • ​ស្រោច​ទឹក​លើ​ខ្លួន​វា​ឲ្យបាន​ច្រើន និង​ដាក់​ទឹក​ឲ្យ​វា​ផឹក​ឲ្យបាន​ច្រើន​
  • ​ឲ្យ​ស៊ី​បន្លែ​ត្រកួន​ដើម្បី​ប៉ូវ​ជ្រូក​ឲ្យ​ឆាប់​ធំធាត់​
  • ​ដុសលាង​សម្អាត​ទ្រុង​ជាប្រចាំ ១ ថ្ងៃ ៣ ដង​
  • ​ឲ្យ​ស៊ី​ចំណី​ឲ្យបាន​ទៀងទាត់ ។
៥. ការវិភាគ​ចំណូល​ចំណាយ​
​ក្នុង​ ការចិញ្ចឹម​ជ្រូក​រយៈពេល ៧ ខែ គាត់​បាន​ចំណាយ​ទៅលើ​ការចាក់​វាក់​សាំង ​សាងសង់​ទ្រុង ៘ សរុប​ចំណាយ​អស់ ៥០ ម៉ឺន​រៀល ។ រីឯ​ចំណូល​សរុប ៣០០០ ០០០ រៀល ។ ដូច្នេះ​គាត់​ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ ២ ៥០០ ០០០ លាន​រៀល ។​
feed2
៦.​ ចំណាប់អារម្មណ៍​
​បន្ទាប់ពី​ បាន​កែលំអ​នូវ​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​តាម​កសិករ​ផ្សេងៗ​មក លោកពូ​មាន​ចំណាប់​អារម្មណ៍​ថា ការចិញ្ចឹម​ជ្រូក​ទទួលបាន​ប្រាក់​ចំណូល​ច្រើន​បើ​យើង​ចេះ​ជ្រើសរើស​ពូជ​មក​ ចិញ្ចឹម​បានល្អ ហើយ​ជាពិសេស ការថែទាំ​អនាម័យ និង​ផ្តល់​ចំណី​ចំរុះ​មាន​លាយ​បន្លែ​បៃតង​ផង នោះ​ធ្វើឲ្យ​ជ្រូក​ឆាប់​ធំធាត់ និង​មិន​ងាប់ ។​
​សរុបមក បច្ចេកទេស​ចិញ្ចឹម​សំខាន់ៗ​មាន ​:
  • ​ជ្រើសរើស​ពូជ​ចិ​ញ្ចឹម​ឲ្យបាន​ល្អ
  • ​សង់​ទ្រុង ប្រក់​ដំបូល និង​ចាក់សាប ដើម្បី​ឲ្យ​ជ្រូក​រស់នៅ​ស្រួល និង​មាន​អនាម័យ​
  • ​លាយ​ចំណី​ចំរុះ​មាន កន្ទក់ បាយ និង​បន្លែស្រស់​ដាក់​ឲ្យ​ជ្រូក​ស៊ី ផ្តល់​ទឹក​ផឹក​ឲ្យបាន​ទៀងទាត់
  • ​ថែទាំ​ធ្វើ​អនាម័យ​ជ្រូក និង​ទ្រុង​រាល់ថ្ងៃ៕
  • អ​នា​ម័យ និង​ការថែទាំ

    ​ ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ យើង​ត្រូវ​សំអាត​ទ្រុង និង​ខ្លួន​សត្វ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​បាន​ទៀងទាត់ ។​
    ការការពារ​ជំងឺ​
    ​ ការលាង​សំអាត​ទ្រុង ការចាក់​ថ្នាំ​ការពារ ការ​ទំលាក់​ព្រូន និង​ការព្យាបាល​ទាមទារ​ឲ្យ​ធ្វើជា​ចាំបាច់ ដើម្បី​ឲ្យ​ជ្រូក​មាន​សុខ​ភាពល្អ និង​ងាយ​ចិញ្ចឹម ។​
    ការសំអាត​ទ្រុង​
    ត្រូវយក​ប្រភព​មេរោគ​ចេញ​ដូចជា លាមក ទឹកនោម ឲ្យ​បាន​២ ទៅ ៣​ដង ក្នុង​១​ថ្ងៃ ។​
    ជៀង​វាង​
    ចំពោះ ​ជ្រូក​ទើបនឹង​ទិញ​ថ្មី ត្រូវដាក់​នៅ​ដោយឡែក​ពី​គេ រយៈពេល​ពី​២ ទៅ ៣​អាទិត្យ ព្រោះ​វា​អាច​ផ្ទុក​ជំងឺ ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជ្រូក ដែល​នៅក្នុង​ទ្រុង​ជាមួយ ។ ក្នុង​រយៈពេល​នោះ
    ប្រសិនបើ​ជ្រូក​ថ្មី​គ្មាន​ជំងឺ​ទេ យើង​អាច​បញ្ចូល​វា​ទៅក្នុង​ទ្រុង ជាមួយ​ជ្រូក​ចាស់ៗ​ដទៃទៀត​បាន ។​

    ការចាក់​ថ្នាំ​ទំលាក់​ព្រូន និង​ថ្នាំ​បង្ការ​
    ​ អ្នក​ចិញ្ចឹម​អាច​ចាក់​ថ្នាំ ទំលាក់​ព្រូន និង​ថ្នាំង​បង្ការ ឲ្យ​ជ្រូក​ដោយ​ខ្លួនឯង​តែ​ត្រូវ​សួរ​អ្នកលក់​នៅ​កន្លែង លក់​ថ្នាំ​សត្វ​ពី​របៀប​ចាក់ និង​ប្រើ​ថ្នាំ​ឲ្យ​បានច្បាស់លាស់ ។​
    ​ការ​ទំលាក់​ព្រូន​
    ​អាយុ​ជ្រូក​
    ការចាក់​ថ្នាំ​ទំលាក់​ជ្រូក​
    ​កូនជ្រូក​ផ្តាច់ដោះ​
    ​លើក​ទី​១
    ១​ខែ
    លើក​ទី​២
    ៥​ខែ​
    ​លើក​ទី​៣
    ការចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​
    ​អាយុ​ជ្រូក​
    ​ប្រភេទ​ជំងឺ​
    ៣​អាទិត្យ​
    ចាក់​ថ្នាំ​ការពារ​ជម្ងឺ​សាល់​ម៉ូ​ណេ​ឡូ​ស ។​
    ៤​អាទិត្យ​
    ចាក់​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ។
    ៥​អាទិត្យ
    ចាក់​ថ្នាំ​ការពារ​ជំងឺប៉េស្ត ។​
    ៧​អាទិត្យ​
    ចាក់​ថ្នាំ​ការពារ​ជំងឺប៉េស្ត​លើក​ទី​២ ។​
    ៨​អាទិត្យ​
    ចាក់​ថ្នាំ​ការពារ​ជំងឺ​អ​តុ​ក្តាម ។​
    ១២​អាទិត្យ
    ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម​លើក​ទី​២ ។​
    ​គួរ​ដឹង​
  • គេ​មិនអាច​ចាក់​ថ្នាំ បង្ការ​លើ​សត្វ​ឈឺ បានទេ គឺ​ចាក់​បានតែ​សត្វ​ដែលមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ ។
  • ប្រសិនបើ​ជ្រូក​កើត​ជំងឺ​ធ្ងន់ធ្ងរ មិនអាច​ព្យាបាល​បាន ត្រូវ​សំលាប់​វា​ចោល ដើម្បី​កុំ​ឲ្យ​ឆ្លងទៅ​ជ្រូក​ដទៃទៀត ។​
ជំងឺឆ្លង​សំខាន់ៗ​
​ជំងឺឆ្លង​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដែល​បង្កឡើង​ដោយ​មេរោគ ឬ​បាក់តេរី ។​
ជំងឺ​សាល់​ម៉ូ​ណេ​ឡូ​ស​
រយៈពេល​បង្ក​មេរោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី​២ ទៅ ៥​ថ្ងៃ ។
រោគសញ្ញា
ដើរ​ញ័រៗ មាន​ស្នាម​ជាំ​ក្រហម​នៅ​ពោះ​ខាងក្រោម គ្រុនក្តៅ និង​រាក​សុទ្ធតែ​ទឹក​ដែលមាន​លាយ​ឈាម ឬ​សំបោរ និង​មាន​ក្លិនស្អុយ ។​
ការឆ្លង
តាមរយៈ​ទឹកនោម និង​លាមក​ជ្រូក​ឈឺ ។​
ការព្យាបាល
អាច​ព្យាបាល​បាន ។​
ជំងឺ​អុតក្តាម​


រយៈពេល​បង្ក​រោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី ២ ទៅ ១៤​ថ្ងៃ ។​
រោគសញ្ញា
ដេក ​អត់​ស៊ី​ចំណី គ្រុនក្តៅ ហៀរ​ទឹកមាត់ មាន​ពង​ដោរ​នៅលើ​ច្រមុះ មាត់ ជើង និង​នៅលើ​ដោះ ។ ពង​ដោរ​ក្លាយជា​ដំបៅ​រហូត​ធ្វើ​ឲ្យ​ជើង​សត្វ របូត​ក្រចក​។​
ការឆ្លង
ការប៉ះពាល់​ផ្ទាល់​នឹង​សត្វ​ឈឺ ។​
ការព្យាបាល
អា​ព្យាបាល​បាន តែ​ត្រូវ​ប្រើពេល​យូរ ។​
ជៀសវាង
មិនត្រូវ​ហូប​ជ្រូក​ស្លាប់​ដោយសារ​ជំងឺ​ទេ ត្រូវ​កប់ ឬ​ដុតចោល​ឲ្យ​បាន​ត្រឹមត្រូវ ។​
ជំងឺប៉េស្ត​

រយៈពេល​បង្ក​រោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី ៤​ទៅ ១០​ថ្ងៃ ។​
​រោគសញ្ញា
មិន ​ស៊ី​ចំណី គ្រុនក្តៅ ក្តៀនអាចម៍ បន្ទាប់​មករក ក្អូ​ត មាន​ពពឹកភ្នែក និង​មាន​ស្នាម​ជាំ​ត្រង់​ពោះ ក្បាល ត្រចៀក ជើង​និង​កន្ទុយ ហើយ​ជើង​របស់​វា​ញ័រ ។​
ការឆ្លង
តាម​មេ​ដែល​ផ្ទុក​ជំងឺ ឬ​តាម​ខ្យល់ និង​ការ​ប៉ះ​ផ្ទាល់​ជាមួយ​ជ្រូក​ដែល​ឈឺ ។​
ការព្យាបាល
មិនអាច​ព្យាបាល​បាន ។​
ជំងឺសារទឹក
រយៈពេល​បង្ក​រោគ
បន្ទាប់ពី​ឆ្លង​មេរោគ​បាន​ពី​៧​ទៅ ១៤​ថ្ងៃ ។​
​រោគសញ្ញា
មិន​ស៊ី​ចំណី ខ្សោយកំលាំង និង​គ្រុនក្តៅ ឧស្សាហ៍​ក្អក ដកដង្ហើម​ញាប់ ស្រក​ទំងន់ ស្គម និង​រាក ។​
ការឆ្លង
តាមរយៈ​ការរស់នៅ​ជាមួយ​សត្វ ដែល​កើត​ជំងឺ និ​ងា​តាម​ការដកដង្ហើម ។​
ការព្យាបាល
អាច​ព្យាបាល​បាន ។​
ជៀង​វាង
​ មិនត្រូវ​ព្យាបាល​ជ្រូក​មាន​ជំងឺ ដោយ​ខ្លួនឯង​ទេ ។ ត្រូវ​ហៅ​ភ្នាក់ងារ​សុខភាព​សត្វ (​បសុពេទ្យ​) តាម​ភូមិ ស្រុក ឬ​ពេទ្យសត្វ​ដែល​មា​នា​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​មក​ព្យាបាល ។

-​ការធ្វើ​ទ្រុង​ជ្រូក និង​ស្នូក

​យើង​អាចធ្វើ​ទ្រុង​ជ្រូក និង​ស្នូក​ចំណី តាមបែប​លក្ខណៈ​គ្រួសារ ឬ​បែប​អាជីវកម្ម​ក៏បាន អាស្រ័យ​តាម​លទ្ធភាព និង​ធនធាន ។​
ការធ្វើ​ទ្រុង​
សំភារៈ​
pigpen1
ដំណាក់​នៃ​ការធ្វើ​ទ្រុង​
​គួរ​ដឹង​
គួរ ​ធ្វើ​ទ្រុង​ជ្រូក​នៅលើ​ដី​ទួល​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ បន្តិច ដើម្បី​កុំ​ឲ្យ​ធុំក្លិន ស្អុយ ហើយ​ទ្រុង​ត្រូវមាន​ពន្លឺ និង​ខ្យល់ ចេញចូល​គ្រប់គ្រាន់ ។​
  • លើកដី ​បំពេញ​កន្លែង​ធ្វើ​ទ្រុង កំពស់​៣០​សង់ទីម៉ែត្រ ។ បុក​បង្ហាប់ដី​ឲ្យ​ស្មើ និង​ឲ្យ​មាន​ជំរាល​បន្តិច ។ រួច​ចាក់សាប​កំរាស់​ពី ៣ ទៅ ៤​សម ។​
  • ដាំ​បង្គោល​មេ​ចំនួន ៤ ដើម ដែលមាន​កំពស់​១.៨​ម​(​ម៉ែត្រ​) នៅតាម​ជ្រុង​និ​មួយៗ និង​ដាំ​បង្គោល​កន្លោង ២​ដើម កំពស់ ២.៥​ម ។​
ហេតុអ្វី​ត្រូវ​ចាក់សាប ?
ងាយស្រួល​ក្នុងការ​សំអាត​ទ្រុង និង​ប្រមូល​កាកសំណល់​(​លាមក និង​ទឹកនោម​) សំរាប់ធ្វើ​ជី​ដាក់​ដំណាំ ។​
​គួរ​ដឹង​
ទ្រុង​ជ្រូក​មាន​ទំហំ ២,៥​ម X ២​ម អាចដាក់​ជ្រូក​សាច់​បាន​ចំនួន​៤​ក្បាល ។​
  • ដាំ ​បង្គោល​កំពស់ ១​ម នៅ​ចន្លោះ​បង្គោល​មេ ដើម្បី​ងាយស្រួល​វាយ​របា​ជុំវិញ និង​ឲ្យ​មាន​ភាពរឹងមាំ ។ រៀបចំ​គ្រឿង​ដំបូល​បំពាក់​ពីលើ​បង្គោល សំរាប់​ប្រក់​ដំបូល ។​
  • វាយ ​របា​ជុំវិញ​ទ្រុង ដោយ​ទុកចន្លោះ​ប្រហែល ១៥​សម ចំពោះរ​បាទី​១ ដល់ទី​៣ ផ្នែក​ខាងក្រោម ហើយ​ចំពោះ​របា​បន្ទាប់មក​ខាងលើ ត្រូវ​ទុកចន្លោះ ២០ សម ។​
ហេតុអ្វី​ត្រូវ​វាយ​របា​ញឹក​នៅ​ផ្នែក​ខាងក្រោម ?
ដើម្បី​កុំ​ឲ្យ​ជ្រូក​តូចៗ​ចេញពី​ទ្រុង​បាន ។​
ជៀសវាង​
  • មិនត្រូវ​ធ្វើ​ដំបូល​ពី​ស័ង្កសី​ទេ ព្រោះ​វា​ស្រូប​កំដៅ​ខ្លាំង និង មានតម្លៃ​ថ្លៃ​។
  • មិនត្រូវ​ដាក់​ជ្រូក ចិញ្ចឹម​ភ្លាម បន្ទាប់ពី​ធ្វើ​ទ្រុង​ហើយ​នោះទេ ព្រោះ​ស៊ីម៉ង់ត៍​ធ្វើ​ឲ្យ​ស្បែក​ជ្រូក​កើត​រមាស់ ។​
ដូច្នេះ ​បន្ទាប់ពី​ធ្វើ​ទ្រុង​ហើយ ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ឲ្យ​បាន​ញឹកញាប់ ក្នុង​រយៈពេល ១ អាទិត្យ ដើម្បី​ឲ្យ​អស់​ជាតិ​ស៊ីម៉ង់ត៍ ។​
  • ទ្រុង ​ជ្រូក​ចាំបាច់​ត្រូវមាន​ដំបូង​ត្រឹមត្រូវ ។ យើង​អាច​ប្រើ​កូនឈើ​តូចៗ ឬ​ឫស្សី​សំរាប់ធ្វើ​គ្រឿង​ដំបូល​ក៏បាន​ដោយ​ប្រក់​ស្លឹកត្នោត ឬ​ស្បូវ ។
  • មុននឹង ​ដាក់​ជ្រូក​ចិញ្ចឹម ត្រូវ​លាង​សំអាត និង​បាច​កំបោរ​ក្នុង​ទ្រុង​ដើម្បី​សម្លាប់​មេរោគ រួច​ទុកចោល ១​អាទិត្យ ទើប​លាង​កំបោរ​នោះ​ចេញ ។​
​ហេតុអ្វី​ត្រូវធ្វើ​ស្នូក​ចំណី​ពី​ស៊ីម៉ង់ត៍ ?
​ដើម្បី​ជៀង​វាង​ការ​ដួល​កំពប់​ចំណី នៅពេល​ជ្រូក​ឡើងជា​ន់​ស្នូក ឬ​ពេល​ពួកវា​ដណ្តើម​គ្នា​ស៊ី​ចំណី ។​
ការធ្វើ​ស្នូក​ចំណី​
​គួរ​ធ្វើ​ស្នូក​ចំណី​ស៊ីម៉ង់ត៍ ដោយ​ចាក់​ភ្ជាប់​ទៅនឹង​កំរាល​តែម្តង ដែលមាន​ទទឹង ២០​សម បណ្តោយ​ពី ៣០​សម ទៅ ៣៥​សម និង​ជំរៅ ១៥​សម ។​
ការធ្វើ​ស្នូក​ទឹក​
​ធ្វើ​ស្នូក​ទឹក​ដែលមាន​ទទឹង និង​បណ្តោយ​ប្រវែង ២០​សម ។​
ចំពោះ​ស្នូក​ទឹក គួរ​ចាក់​ស៊ីម៉ង់ត៍​ភ្ជាប់​ក្បែរ​ស្នូក​ចំណី ដើម្បី​ងាយស្រួល​ដាក់​ទឹក និង​ចំណី​ផ្សេង​ពីគ្នា ។​
ចំពោះ​ស្នូក​ទឹក គេ​អាច​ប្រើ​ធុង​ទឹក ដែលមាន​ត​ក្បាល​បឺត​ក៏បាន ។​
១-​ ដាក់​ធុង​ទឹក​នៅលើ​របា​ដែល​ខ្ពស់​ជាងគេ រួច​យក​ខ្សែ​ចង​ធុង​នោះ​ឲ្យ​ជាប់ ។​
២-​ ត​ទុយោ​ចេញពី​ធុង​ទឹក រួច​ត​ភ្ជាប់​ចុង​ទុយោ​ម្ខាង ទៀត​ជាមួយ​ក្បាល​បឺត ។​
៣-​ ចង​ទំលាក់​ក្បាល​បឺត​ភ្ជាប់​ទៅនឹង​ផ្នែក​ណាមួយ​នៃ​ទ្រុង ដើម្បី​ឲ្យ​ជ្រូក ងាយស្រួល​ផឹកទឹក ។​
​គួរ​ដឹងpigpen7
  • គេ​អាច​យក​សំបក​កង់ឡាន​ចាស់​ទៅ​ពុះ​ជា​២ ឬ​ចានដែក ឬ ធុង​ចាស់ ឬ​ស្នូក​ឈើ មក​ប្រើ​ជា​ស្នូក​ចំណី និង​ស្នូក​ទឹក​ក៏បាន។​
  • ប៉ុន្តែ ​បើ​មានលទ្ធភាព​គួរប្រើ​ធុង​ទឹក​ដែលមាន​ក្បាល​បឺត​ជួយ​សន្សំសំចៃ​ទឹក ទ្រុង​មិន​សើម ចំណេញ​កន្លែង និង​ជ្រូក​អាច​ផឹកទឹក​ពេលណា​ក៏បាន ។ យើង​អាច​រក​ទិញ​ក្បាល​បឺត នៅតាម ហាង​លក់​ចំណី​សត្វ ។​ 
  •  ការជ្រើសរើស​ពូជ​ជ្រូក ​ ពូជ​ជ្រូក​មាន​៣​ប្រភេទ​គឺ ពូជ​ក្នុងស្រុក ពូជ​នាំចូល និង​ពូជ​កូនកាត់ ។ គេ​អាច​ជ្រើសរើស​ពូជ​ណាមួយ​មក​ចិញ្ចឹម​អាស្រ័យ​តាម​ការនិយម ។​
    ពូជ​នៅក្នុង​ស្រុក​
    ពូជ​ជ្រូក​ក្នុងស្រុក​មាន​ជ្រូក​កណ្តុរ ជ្រូក​កំពត និង​ជ្រូក​ដំរី ។
    ជា​ពូជ​ងាយស្រួល​ចិញ្ចឹម ធន់​នឹង​អាកាសធាតុ ជំងឺ និង​មិន​រើស​ចំណី តែ​ពួកវា​មាន​មាឌតូច និង​លូត​ធំធាត់​យឺត ។
    ពូជ​ជ្រូក​នាំចូល​
    ពូជ​ជ្រូក​នាំចូល​មាន ជ្រូក​យ៉​ក​សៀរ ជ្រូក​ហាំ​សៀរ ជ្រូក​ឌុយ​រ៉ុ​ក ជ្រូក​ប៉ឺ​ក​សៀរ និង​ជ្រូក​ឡែ​ន​ដ្រែ​ស
    ជា​ពូជ​ចិញ្ចឹម​ឆាប់​ធំ​លូតលាស់ និង​ឆាប់​បាន​លក់ តែ​ពួកវា​រើស​ចំណី​បន្តិច ។

    ពូជ​ជ្រូក​កូនកាត់​
    ពូជ​កូនកាត់​ជា​ពូជ​បង្កាត់​រវាង​បា​នាំចូល​ជាមួយ​មេ​ក្នុងស្រុក។
    គួរ ​ជ្រើសរើស​ជ្រូក​កូនកាត់​យកមក​ចិញ្ចឹម ព្រោះ​ពូជ​នេះ​ធន់​នឹង អាកាសធាតុ​ក្នុងស្រុក ។ ជា​ពូជ​ពិសេស ព្រោះ​រូបរាង​ខ្លួន និង​ការលូតលាស់​កាត់​ទៅរក​បា រីឯ​ការ​ធន់​នឹង​ជំងឺ និង​ការមិន​រើស​ចំណី​កាត់​ទៅរក​មេ។​
    តើ​ត្រូវ​ជ្រើសរើស​កូនជ្រូក​ដូចម្តេច ?
  • រើស​កូនជ្រូក​ណា​ដែល​កើតចេញពី​មេបា ដែលមាន​សុខភាព​ល្អ និង​មាន​ប្រភព​ច្បាស់លាស់។​
  • រើស​កូនជ្រូក​ណា​ដែលមាន​ជើង​មាំ ប្រអប់ជើង​ធំៗ ត្រគាក​សាយ ស្មា​ទូលាយ កវែង​បន្តិច និង​មាន​ដងខ្លួន​វែង ។​
  • រើស​កូនជ្រូក​ដែលមាន​ទំងន់​ចាប់បី ៥ ទៅ ៧ គីឡូ និង​មាន​អាយុ​ចាប់ពី ៤៥ ថ្ងៃ​ឡើង ហើយ​ចេះ​ស៊ី​ចំណី ។​
  •  ការផ្តល់ចំណីសំរាប់កូនជ្រូក​ទុក​ធ្វើ​មេ
    ​ មេ​ជ្រូក​ត្រូវការ​ចំណី​ដែលមាន​វីតាមីន សារធាតុ​រ៉ែ (​ផូស្វ័រ និង​កាល់ស្យូម​) និង​ប្រូតេអ៊ីន​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​ខ្លួន និង​កូនៗ​របស់​វា ។​
    ប្រភេទ​ចំណី​
    ​ចំណី​មាន ២​ប្រភេទ គឺ​ចំណី​បែប​ប្រពៃណី និង​ចំណី​រោងចក្រ ។ គេ​អាច​ផ្តល់​ចំណី​ណាមួយ​ក៏បាន អាស្រ័យ​តាម​លទ្ធភាព និង​ធនធាន ។​
    ចំណី​ប្រពៃណី​
    food1
    ជៀសវាង​
    ​ មិនត្រូវ​ឲ្យ​មេ​ជ្រូក​ផើម និង​មេ​បំបៅកូន​ស៊ី​បាយ​ស្រា​ទេ ព្រោះ​វា​សំបូរ​ថាមពល ដែល​ធ្វើ​ឲ្យ​មេ​ជ្រូក​ក្តៅខ្លួន ។ ប៉ុន្តែ​គេ​អាចយ​កបាយ​ស្រា​ទៅធ្វើជា​ចំណី​ឲ្យ​ជ្រូក​សាច់​បាន ។​
    គួរ​ដឹង​
  • ជាទូទៅ គេ​និយម​ប្រើ​ចំណី​ប្រពៃណី សំរាប់​ចិញ្ចឹម​ជ្រូក ។ ប៉ុន្តែ​វា​មិនមាន​ប្រូតេអ៊ីន សមល្មម​នឹង​តំរូវការ​របស់​ជ្រូក​ទេ ។ ដូច្នេះ ដើម្បី​ឲ្យ​ចំណី​ប្រភេទ​នេះ មានគុណ​ភាពប្រសើរ​ជាង​មុន យើង​ត្រូវ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន​ផ្សេងៗ​ទៀត តាម​អាយុ​របស់​ជ្រូក ។​
  • ​យើង​អាច​រក​ទិញ​ម្សៅ​ត្រី ប្រេ​ម៉ិច វីតាមីន និង​សំបកខ្យង​ខ្ចៅ​បាន នៅតាម​កន្លែង​លក់​ថ្នាំ​សត្វ និង​កន្លែង​លក់​ចំណី​សត្វ ។​
ចំណី​រោងចក្រ​
ចំណី​នេះ​មាន​ពីរ​ប្រភេទ​គឺ : ចំណី​ផ្សំ​ស្រេច និង​មេ​ចំណី ។​
  • ចំណី​ស​ផ្សំ​ស្រេច មាន​ប្រូតេអ៊ីន​យ៉ាងតិច ១៦%​។ គេ​អាច​ឲ្យ​ជ្រូក​ស៊ី​តែម្តង ដោយ​មិនបាច់​លាយ​ជាមួយ​ចំណី​ដទៃទៀត ។​
  • មេ​ចំណី មាន​ប្រូតេអ៊ីន ដល់​ទៅ ៣២%​។ គេ​ត្រូវ​លាយ​វា​ជាមួយនឹង​ចំណី​ប្រពៃណី​សិន មុននឹង​ដាក់​ឲ្យ​ជ្រូក​ស៊ី ។​
ការ​លាយ​ចំណី​រោងចក្រ​ជាមួយ​ចំណី​ប្រពៃណី​
​ខាងក្រោម​នេះ ជាតា​រាង​លាយ ដើម្បី​បាន​ចំណី ១០០ គក ។​
ប្រភេទ​ជ្រូក​
មេ​ចំណី
ចុងអង្ករ ឬ​ពោត
កន្ទក់​
មេ​ជ្រូក​ផើម
២០​គក
៦០​គក
២០​គក
មេ​ជ្រូក​បំបៅកូន
​២៥​គក
៦៥​គក
១០​គក​
កូនជ្រូក​ផ្តាច់ដោះ
​២៥​គក
៦៥​គក
១០​គក​
គួរ​ដឹង​
  • ចំណី​រោងចក្រ​ផ្សំ​ពី​ត្រី​ល្អិតៗ សណ្តែកសៀង ពោត កន្ទក់ ...​។ វា​មាន​តំលៃ​ថ្លៃ តែមាន​គុណភាព​ខ្ពស់​សំរាប់​ឲ្យ​ជ្រូក​ធំ​លឿន ។​
  • គេ​អា​ចរក​ទិញ​ចំណី​ទាំងនោះ​នៅតាម ហាង​លក់​ចំណី​សត្វ ។​
  • ចំពោះ ​ចំណី​រោងចក្រ​គេ​មិន​និយម​លាយ​ទឹក​ទេ ។ គេ​ដា​ក់ច​ណី និង​ទឹក​ផ្សេង​ពីគ្នា ព្រោះ​ជៀសវាង​ការ​ផ្អូម​ចំណី នៅពេល​ជ្រូក​ស៊ី​មិន​អស់ ។​
បរិមាណ​ចំណី និង​ទឹក​
​ ត្រូវ​ផ្តល់​ចំណី និង​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ តែ​កុំ​ឲ្យ​មេ​ជ្រូក​ធាត់​ពេក ឬ​ស្គម​ពេក ដែល​នាំ​ឲ្យ​ពិបាក ក្នុងការ​បង្កើតកូន និង​ចិញ្ចឹម​កូន ។​
យើង ​គួរ​ឲ្យ​ជ្រូក​ស៊ី​ចំណី ១​ថ្ងៃ ៣​ដង អាស្រ័យ​ទៅតាម​វ័យ​របស់​ជ្រូក ដែល​ត្រូវការ​សារធាតុចិញ្ចឹម (សាច់ វីតាមីន និង​សារធាតុ​រ៉ែ ) ។ ចំពោះ​បន្លែ យើង​អាច​ឲ្យ​បន្ថែម​ដោយ​មិន​កំណត់ ។​
ប្រភេទ​ជ្រូក​
បរិមាណ​ចំណី​ក្នុង​១​ដង
ចំនួន​ដង​ក្នុង​១​ថ្ងៃ​
មេ​ជ្រូក​ផើម​
០.៧​គក​
៣​ដង​
មេ​ជ្រូក​ផ្តាច់ដោះ
,៧-២,៧​គក​
៣​ដង​
កូនជ្រូក​ផ្តាច់ដោះ​
​០.២​គក​
៤​ដង​
កូនជ្រូក​កំពុង​បៅ
​២០​ក (​ក្រាម​)​
៤​ដង​ចន្លោះពេល​បៅ
នេះជាតំរូវការទឹកប្រចាំថ្ងៃសំរាប់មេជ្រូក និងកូនជ្រូក
ហេតុអ្វី​មេ​ជ្រូក​ស្គម ឬ​ធាត់​ពេក ពិបាក​ក្នុងការ​បង្កើតកូន ?
ជ្រូក ​មេ​ដែល​ស្គម​ពេក អាចធ្វើ​ឲ្យ​កូនជ្រូក​ស្លាប់​ក្នុង​ពោះ ហើយ​មេ​ជ្រូក​ក៏មាន​គ្រោះថ្នាក់​ផងដែរ។ ចំណែកឯ​ជ្រូក​មេ​ដែល​ធាត់​ពេក​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ កូនៗ​របស់​វា​ទេ។

-ការ​ឲ្យ​ចំណី​ជ្រូក

​ចំណី​ដែល​ល្អ​ត្រូវមាន​ថាមពល គ្រប់គ្រាន់ (​ជាតិ​សាច់ ជាតិ​រ៉ែ និង​វីតាមីន​) ដើម្បី​ជួយ​ដល់​ការលូត លាស់​របស់​ជ្រូក ។​
ប្រភេទ​ចំណី​
​ចំណី​មាន ២​ប្រភេទ គឺ ចំណី​បែប​ប្រពៃណី និង​ចំណី​រោងចក្រ ។
ចំណី​បែប​ប្រពៃណី​
ជៀសវាង​
គេ ​ច្រើន​យក​បាយ​ស្រា សំរាប់​ធ្វើជា​ចំណី ឲ្យ​ជ្រូក​សាច់ ប៉ុន្តែ​ជៀសវាង​ដាច់ខាត មិនត្រូវ​ឲ្យ​មេ​ជ្រូក​ផើម និង​មេ​បំបៅកូន​ស៊ី​ទេ ព្រោះ​បាយ​ស្រា​សំបូរ​ថាមពល ដែល​ធ្វើ​ឲ្យ​មេ​ជ្រូក​ក្តៅខ្លួន ។​
​គួរ​ដឹង​
  • ជាទូទៅ គេ​និយម​ប្រើ​ចំណី​ប្រពៃណី សំរាប់​ចិញ្ចឹម​ជ្រូក ។ ប៉ុន្តែ​វា​មិនមាន​ប្រូតេអ៊ីន សមល្មម​នឹង​តំរូវការ​របស់​ជ្រូក​ទេ ។ ដូច្នេះ ដើម្បី​ឲ្យ​ចំណី​ប្រភេទ​នេះ មានគុណ​ភាពប្រសើរ​ជាង​មុន យើង​ត្រូវ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន​ផ្សេងៗ​ទៀត ។​
  • យើង​អាច​រក​ទិញ​ម្សៅ​ត្រី ប្រេ​ម៉ិច​វីតាមីន និង​សំបកខ្យង​ខ្ចៅ​បាន នៅតាម​កន្លែង​លក់​ថ្នាំ​សត្វ និង​កន្លែង​លក់​ចំណី​សត្វ ។​
ចំណី​រោងចក្រ​
ចំណី​រោងចក្រ​ផ្សំ​ពី​ត្រី​ល្អិតៗ សណ្តែកសៀង ពោត​...​។ ចំណី​នេះ​មាន ២​ប្រភេទ​គឺ ចំណី​ផ្សំ​ស្រេច និង​មេ​ចំណី ..​។​
​ចំណី​ផ្សំ​ស្រេច ឬ​ចំណី​សំរេច ជា​ប្រភេទ​ចំណី​ដែល​អាចដាក់​ឲ្យ​ជ្រូក​ស៊ី​តែម្តង ។​
មេ ​ចំណី​ជា​ប្រភេទ​ចំណី​ដែលមាន​ជាតិ​សាច់​ខ្ពស់ ។ មុននឹង​ដាក់​ឲ្យ​ជ្រូក​ស៊ី គេ​ត្រូវ​លាយ​វា​ជាមួយ​ចំណី​ផ្សេងៗ​ទៀត ដូចជា ចុងអង្ករ កាកសំណល់​ផ្ទះបាយ កន្ទក់ ...​។​
​គួរ​ដឹង​
  • ចំណី ​រោងចក្រ ផលិតឡើង​ដោយ​រូបមន្ត​ច្បាស់លាស់ ហើយ​តំរូវ​ទៅតាម​វ័យ និង​ប្រភេទ​ជ្រូក នីមួយៗ ដូចជា​ចំណី សំរាប់​កូនជ្រូក​បៅដោះ កូនជ្រូក​ផ្តាច់ដោះ មេ​ជ្រូក​ក្រមុំ មេ​ជ្រូក​ផើម មេ​ជ្រូក​បំបៅកូន បា​ជ្រូក .... ។ យើង​អាច​រក​ទិញ​ចំណី​ទាំងនោះ​តាម​ផ្សារ កន្លែង​លក់​ថ្នាំ និង​លក់​ចំណី​សត្វ។​
  • ចំណី​នេះ​មានតម្លៃ​ថ្លៃ តែមាន​ប្រសិទ្ធភាព​ខ្ពស់​សំរាប់​ឲ្យ​ជ្រូក​ធំធាត់​រហ័ស ។​
ចំណី​លាយ​
​ខាងក្រោម​នេះ ជាការ​លាយ​ចំណី​រោងចក្រ​ជាមួយ​ចំណី​ប្រពៃណី ចំនួន ១០០​គ​.​ក​(​គីឡូក្រាម​) :
ទំងន់​ជ្រូក​
​កន្ទក់​
ពោត​
មេ​ចំណី​
កូនជ្រូក​ផ្តាច់ដោះ​
(៧​គក​ទៅ ១៥​គក​)​
៣៥​គក​
៣០​គក​
​៣៥​គក​
ពី​១៥ ទៅ ៣០ គក​
៤០​គក​
​៣០​គក​
៣០​គក​
ពី​៣០ ទៅ ៦០​គក​
៤០​គក​
៣៥​គក
២៥​គក​
ពី​៦០​គក​ឡើង​
៤០​គក​
៤០​គក​
២០​គក​
ហេតុអ្វី​ជ្រូក​កាន់តែ​ធំ ត្រូវការ​មេ​ចំណី​កាន់តែ​តិច ?
ព្រោះ ​ជ្រូក​កាន់តែ​ធំ តំរូវការ​ប្រ​តេ​អ៊ី​ន កាន់តែ​ទាប ។ ទោះបី​វា​ស៊ី​ចំណី​មាន​ប្រ​តេ​អ៊ី​ន​ច្រើនក្តី ក៏​គ្មាន​បាន​ផល​អ្វី​ដែរ ។​
ជៀសវាង​
​ចំពោះ​អ្នក​ដែល​ប្រើ​ចំណី​រោងចក្រ គេ​មិន​និយម​លាយ​ទឹក​ទេ ផ្សេង​ពីគ្នា ដើម្បី​ជៀសវាង​ការ​ផ្អូម​ចំណី​ពេល​ស៊ី​មិន​អស់ ។​
បរិមាណ​ចំណី និង​ទឹក​
​គួរ​ឲ្យ​ជ្រូក​ស៊ី​១​ថ្ងៃ​៣​ដង និង​ផឹកទឹក អាស្រ័យ ទៅតាម​វ័យ​របស់​ជ្រូក ។​
តំរូវការ​ចំណី​
​ ដើម្បី​ការរីក​ធំធាតុ​លឿន ជ្រូក​ត្រូវការ​ស៊ី​ចំណី​ដែល​សំបូរ​ដោយ​សារធាតុចិញ្ចឹម​គ្រប់​មុន​ដូចជា ជាតិ​សាច់ ជាតិ​រ៉ែ និង​វីតាមីន​ផ្សេងៗ​.... ។ ក្រៅពី​ចំណី​ប្រចាំ​ពេល​យើង​អាច​ឲ្យ​បន្ថែម ឬ​កាកសំណល់​ផ្ទះបាយ​បន្ថែម​ដោយ​មិន​កំណត់ ។ ជាពិសេស បើ​មានលទ្ធភាព គួរ​ទិញ​ចំណី​រោងចក្រ ដើម្បី​ទុក​លាយ​ជាមួយ​ចំណី​ប្រពៃណី ។​
​ទំងន់​ជ្រូក​ ​
បរិមាណ​ចំណី​ក្នុង ១​ថ្ងៃ​
​ចំនួន​ដង​ក្នុង​១​ថ្ងៃ​
​កូនជ្រូក​ផ្តាច់ដោះ​(៧​គក​-១៥​គក​)​
​ពី​២០០​ក​-៨០០​ក​
៤​ដង​
១៥​គក​-៣-​គក​
,៨​គក​-១,៦​គក​
៣​ដង​
៣០​គក​-៦-​គក​
,៦​គក​-២​គក​
៣​ដង​
​ពី​៦០​គក​ឡើង​
២​គក​-២,៦​គក​
៣​ដង
ជៀសវាង​
  • មិន​ត្រូវយក​ចំណី ឬ​កាកសំណល់​ដែល​ផ្អូម និង​សល់​ច្រើន​ថ្ងៃ​មក​ឲ្យ​ជ្រូក​ស៊ី​ទេ ព្រោះ​អាចធ្វើ​ឲ្យ​ជ្រូក​កើត​ជំងឺ​ផ្សេងៗ​បាន ។​
  • មិនត្រូវ​ទុក​ស្នូក​ចំណី និង​ស្នូក​ទឹក​ឲ្យ​មាន​ក្លិន​ជូរ​ផ្អូម​ទេ ត្រូវ​លាង​ឲ្យ​ស្អាត មុននឹង​ដាក់​ទឹក​និង​ចំណី​ថ្មី​ចូល ។​
​តំរូវការ​ទឹក​
​ សព៌ាង្គកាយ​របស់​ជ្រូក​មាន​ជាតិ​ទឹក​ពី ៦០% ទៅ ៧០% ។ ដូច្នេះ កាលណា​ជ្រូក​កាន់តែ​ធំ ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែច្រើន ។ ចំពោះ​មេ​ជ្រូក​ផើម និង​ជ្រូក​បំបៅកូន​ត្រូវការ​ទឹក ពី ២៥​លីត្រ ទៅ ៣៥​លីត្រ ក្នុង​១​ថ្ងៃ ។
​ទំងន់​ជ្រូក​
បរិមាណ​ទឹក​ក្នុង​មួយថ្ងៃ​
​កូនជ្រូក​ផ្តាច់ដោះ​(៧​គក​-១៥​គក​)​
១​លីត្រ​-២​លីត្រ
១៥​គក​-៣-​គក​
៣​លីត្រ​-៤​លីត្រ​
៣០​គក​-៦-​គក​
​៤​លីត្រ​-៦​លីត្រ​
​ពី​៦០​គក​ឡើង​
៦​លីត្រ​-១០​លីត្រ​
​គួរ​ដឹង​
ទឹក ​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ដឹកជញ្ជូន​សារធាតុចិញ្ចឹម​និង​កាកសំណល់​ ផ្សេងៗ​ទៀត នៅក្នុង​ខ្លួន​ជ្រូក ។ ជាពិសេស​ទឹក​ជួយ​ដល់​សន្លាក់​ក្នុងការ​ផលិត​ទឹក សន្លាក់ និង​ជួយ​រំលាយ​អាហារ។​
តើ​គួរ​ឲ្យ​ជ្រូក​ផឹកទឹក​អ្វី ?
​ គួរ​ឲ្យ​ជ្រូក​ផឹកទឹក​ស្អាត និង​ថ្លា​ដែល​ដង​ពី​ទន្លេ ស្ទឹង ត្រពាំង អណ្តូង​.... ។ ចំពោះ​ទឹក​អណ្តូង ត្រូវ​ទុក​រយៈពេល ៤៨ ម៉ោង​(២​ថ្ងៃ​២​យប់​) មុននឹង​ឲ្យ​ជ្រូក​ផឹក ដើម្បី​ឲ្យ​សារធាតុ​ផ្សេងៗ​ភាយ​ចេញ​អស់ និង​បន្ថយ​ជាតិ​កំបោ​នៅក្នុង​ទឹក ។​ 

-ការ​បង្កាត់​ពូជ

​ការ​បង្កាត់​ពូជ​មាន ២​របៀប​គឺ ការ​បង្កាត់​ដោយ​ប្រើ​បា និង​ការ​បង្កាត់​ដោយ​ប្រើ​លិង្គ សិប្ប​និ​មិ្ម​ត ។​
ការ​បង្កាត់​ដោយ​ប្រើ​បា​
​ត្រូវ​ជ្រើសរើស​បា​ណា​ដែលមាន​សុខភាព​ល្អ និង​គ្មាន​ជំងឺឆ្លង ។​
ត្រូវ ​សំអាត​ប្រដាប់បន្តពូជ​មេ និង​បា​ជាមុនសិន ។ ពេល​បា​មកដល់ ត្រូវ​ឲ្យ​វា​សំរាក ១៥​នាទី ដើម្បី​ឲ្យ​វា​បាត់​ហត់ ទើប​ឲ្យ​វា​ឡើង​ពាក់​មេ​រយៈពេល ពី ១០ ទៅ ១៥​នាទី នៅ​កន្លែង​ដែល ​រាបស្មើ និង​ស្ងាត់​ល្អ ។​
​តើ​សញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់ថា មេ​ជ្រូក​រក​ឈ្មោល ?
មេ ​ជ្រូក​មិនសូវ​ស៊ី​ចំណី ខ្លួន​របស់​វា​ឡើង​កំដៅ​ចូលចិត្ត​កកេរ​ទ្រុង ប្រដាប់បន្តពូជ​ឡើង​ពណ៌​ក្រហម ហើយ​រីក​ធំ​ជាង​ធម្មតា ពេលខ្លះ​វា​ឡើង​ពាក់​ជ្រូក​ដទៃ ហើយ​ពេល​យើង​យកដៃ​សង្កត់​លើ​ខ្នង​វា វា​នៅ​ស្ងៀម ត្រចៀក​បះ​ឡើង​ត្រង់ រង់ចាំ ការឡើង​ពាក់ ។​
ជៀសវាង​
ចំពោះ ​មេ​ក្រមុំ មិនត្រូវ​ដាក់​ឈ្មោល ពេល​វា​រក​ឈ្មោល​លើក​ទី​១​ទេ ។ ត្រូវ​រង់ចាំ ការរក​ឈ្មោល​លើក​ទី​២ ព្រោះ​ជា​ពេលដែល​អាច​បង្ក​កំណើត​បានល្អ ។ ចន្លោះពេល​រក​ឈ្មោល​ពី ១​លើក ទៅ ១​លើក​មាន ២១​ថ្ងៃ ។​
ការ​បង្កាត់​សិប្បនិម្មិត​
​បង្កាត់​តាម​សិប្បនិម្មិត គឺ​ជៀស​ផុតពី​ការឆ្លង មេរោគ​ផ្សេងៗ និង​ទទួលបាន​ការបង្ក​កំណើត ខ្ពស់ តែមាន​តម្លៃ​ថ្លៃ ។​
គេ ​យក​ទឹកកាម​របស់​ជ្រូកបា​បាញ់​បញ្ចូល​ទៅក្នុង​ប្រដាប់បន្តពូជ​ជ្រូក​មេ តាមរយៈ​លិង្គ​សិប្បនិម្មិត ។ មិនត្រូវ​បង្កាត់​តាម​សិប្ប​និ​មិ្ម​ត​ដោយ​ខ្លួនឯង​ទេ ត្រូវ​ហៅ​ភ្នាក់ងារ​សុខភាព​សត្វ (​បសុពេទ្យ​) តាម​ភូមិ ឬ​ស្រុក មក​បង្កាត់ ។​
គួរដឹង
  • មេជ្រូករកឈ្មោលពី២ទៅ៣ថ្ងៃ តែគួរដាក់ឈ្មោលនៅល្ងាចថ្ងៃទី១១ និងដាក់ម្តងទៀតនៅព្រឹក ថ្ងៃទី២។
  • ការដាក់ឈ្មោលទទួលបានជោគជ័យលុះត្រាតែ២១ថ្ងៃក្រោយពីការដាក់ឈ្មោលជាថ្មីទេ ហើយវាស៊ីផឹក និងដេកច្រើន ។
តើ​មេ​ជ្រូក​ផើម​ប៉ុន្មាន​ថ្ងៃ​ទើប​កើតកូន ?
រយៈពេល ​មធ្យម​មាន ១១៤​ថ្ងៃ ឬ​៣​ខែ ៣​អាទិត្យ និង​៣​ថ្ងៃ ។ ឧទាហរណ៍ បើ​យើង​ដាក់​ឈ្មោល នៅ​ថ្ងៃទី​១ ខែមករា នោះ​មេ​ជ្រូក​នឹង​កើតកូន​នៅ​ថ្ងៃទី​២៤ ខែមេសា ។
ចំពោះ​មេ​ជ្រូក​ដែលមាន​កូន​ដំបូង ការ​ពរ​ពោះ​អាច​យូរ​ជាង គឺ​លើស​២ ឬ​៣​ថ្ងៃ ។​

-ការថែទាំ​មេ​ជ្រូក

​មេ​ជ្រូក​ទាមទារ​ការមើល​ថែទាំ​ច្រើនជាង​ជ្រូក​សាច់ ចាប់តាំងពី​ចិញ្ចឹម​ដំបូង​រហូតដល់​រយៈពេល​វា​មានកូន ។​
ពេល​កើតកូន​
​ ត្រូវ​រៀបចំ​បាវ ឬ​ចំបើង​ស្ងួត និង​សំភារៈ​ផ្សេងទៀត ។ ពេល​មេ​ជ្រូក​កើតកូន យើង​ត្រូវ​នៅចាំ​ជួយ​វា​ជានិច្ច ព្រោះ​វា​អាច​ប្រឈម​មុននឹង​គ្រោះថ្នាក់​ជាច្រើន ។​
ត្រៀម​សំភារៈ​មុនពេល​កើត​
care1
ជៀង​វាង
​ មិនត្រូវ​ដឹក​មេ​ជ្រូក​ផើម​ទៅ​ឆ្ងាយ ដេញ​បង្អើល ឬ​វាយដំ​ទេ ព្រោះ​វា​ងាយ​នឹង​រលូត​កូន ។ យក​ល្អ គួរ​ដាក់​វា​នៅ​ទ្រុង​ផ្សេង​ពី​ជ្រូក​សាច់ ។​
អាកា​រៈ​មេ​ជ្រូក​មុនពេល​កើត​
  • ​មេ​ជ្រូក​ ជិត​កើតកូន មាន​អា​ការៈមិន​ស្រណុក នោម​ច្រិចៗ ដើរ​ចុះ​ដើរ​ឡើង និង​ស៊ី​ចំណី​តិច ។ ពេលខ្លះ វា​ឈ្មុល​តាម​ជញ្ជាំង ខាំ​ចំបើង ឬ​កកេរ​ទ្រុង ដើម្បី​កាច់​សំបុក ។​
  • ​មេ​ជ្រូក​ដើរ​កន្ធែកជើង​ក្រោយ ប្រដាប់បន្តពូជ​រីក​ធំ និង​មាន​ហូរ​ទឹករំអិល​ពណ៌​លឿង (​ទឹកភ្លោះ​) ។​
  • ​ករណី​ដែល​មេ ​ជ្រូក​បែក​ទឹកភ្លោះ ពី ៣​ម៉ោង ទៅ ៦​ម៉ោង ហើយ​នៅតែ​មិនឃើញ​កើតកូន ត្រូវ​ទៅតាម​ពេទ្យសត្វ ប្រចាំ​ភូមិ ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់ ។​
គួរ​ដឹង
ធម្មតា ​មេ​ជ្រូក​កើតកូន​នៅពេល​យប់ ។ មេ​ដែល​កើតកូន​ក្នុង​រយៈពេល ១០​ម៉ោង ក្រោយពេល​ឈឺពោះ ហើយ​ក្នុង​រយៈពេល ៤ ម៉ោង សំរាប់​មេ​ដែល​ធ្លាប់​កើតកូន ២-៣ ដង​ហើយ ។ ចន្លោះ​ពី​ការកើត​កូន​១​ទៅ​១ មាន​រយៈពេល​ពី​១០ ទៅ ១៥​នាទី តែបើ​លើសពីនេះ ត្រូវ​ទៅតាម​ភ្នាក់ងារ សុខភាព​សត្វ​ប្រចាំ​ភូមិ​ជាបន្ទាន់ ។​
វិធី​ជួយ​មេ​ជ្រូក​
ត្រូវ ​កាត់​ក្រចកដៃ​ឲ្យ​ខ្លី លាងដៃ​នឹង​អាល់កុល​ឲ្យ​ស្អាត និង​ពាក់​ស្រោមដៃ ប្រសិនបើ​មាន មុន​ទៅ​ជួយ​បង្កើត​កូនជ្រូក ដើម្បី​កុំ​ឲ្យ​មុត និង​ឆ្លង​មេរោគ​ដល់​មេ និង​កូនជ្រូក ។​
  • នៅពេល​មេ​ជ្រូក​ប្រឹង​បញ្ចេញ​កូន​មក​ក្រៅ យើង​ត្រូវ​ជួយ​ទាញ​កូន​ចេញ​ដោយ​ប្រុងប្រយ័ត្ន តាម​ចង្វាក់​ធាក់​ចេញ​របស់​មេ ។ ប្រសិនបើ​កូនជ្រូក​កើតមក​មាន​ទងផ្ចិត​ជាប់​នឹង​សុក ដែល​នៅក្នុង​ពោះ​មេ ត្រូវ​ទាញ​ផ្តាច់​ថ្នមៗ។
care3
គួរ​ដឹង​
​ប្រសិនបើ​កូន​កើត​រហ័ស​ជាប់ៗ​គ្នា ត្រូវ​ជូត​កូន​ឲ្យ​ស្ងួត រួច​ដាក់​ក្នុង​ឡាំង​សិន ទើប​កាត់​ផ្ចិត​តាម​ក្រោយ។​
care4
  • យក ​ក្រណាត់​ស្អាត​ជូត​ទឹកភ្លោះ​ត្រង់​ច្រមុះ មាត់ និង​ត្រចៀក​កូនជ្រូក ។ បើ​មាន​ស្រោម​នៅជាប់​នឹង​ខ្លួន​វា ត្រូវ​បក​ចេញ​ឲ្យ​លឿន កុំ​ឲ្យ​កូនជ្រូក​ថប់ដង្ហើម ។​
  • យក ​អំបោះ ចង​ទងផ្ចិត​កូនជ្រូក​ប្រវែង ២​ធ្នាប់​ដៃ (២​សម​) ពី​ពោះ រួច​កាត់​ប្រវែង ១​ធ្នាប់ (១​សម​) ពី​ចំណង ដោយ​កន្ត្រៃ​ដែល​ស្ងោរ​សំលាប់​មេរោគ​ហើយ ។ បន្ទាប់មក​យក​ថ្នាំ​ក្រហម​លាប​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​កាត់​នោះ ។​
គួរ​ដឹង​
  • បើ ​កូនជ្រូក​ស្ទះខ្យល់​ត្រូវយក​ម្រាមដៃ​លូក​ចូល​មាត់​វា រួច​ខ្វេះ យក​ទឹកសំបោរ​ចេញ​ហើយ​ផ្លុំ​ខ្យល់​ចេញពី​មាត់​កូនជ្រូក ដោយ​សំ​យ៉ុង​ក្បាល​វា​ចុះក្រោម ។​
  • ​សុក​អាច​និង ​ធ្លាក់​មកជា​មួយ​កូនចុង​ក្រោយ ឬ​៣០​នាទី​បន្ទាប់ពី​កើតកូន​អស់ ។ ត្រូវយក​សុក​ទៅ​កប់​ឲ្យ​ឆ្ងាយ ។ មិនត្រូវ​ឲ្យ​មេ​ជ្រូក​ស៊ី​សុក​របស់​វា​ទេ ព្រោះ​សុក​ស្វិត​ធ្វើ​ឲ្យ​ក្រពះ​ជ្រូក​ពិបាក កិន​រំលាយ និង​មាន​មេរោគ​ច្រើន ។​
  • យ ​កក​ន្រៃ្ត​កាត់​ចង្កូម​របស់​កូនជ្រូក​ចេញ ដើម្បី​កុំ​ឲ្យ​វា​ខាំ​ដោះ​មេ​ឬ​ខាំ​គ្នា ពេល​កំពុង​បៅ តែ​កុំ​កាត់​ដល់​អញ្ចាញ ព្រោះ​នាំ​ឲ្យ​របួស​ហូរឈាម ។​
  • ពេល ​កើតកូន​អស់ហើយ ត្រូវយក​កូនជ្រូក​ទាំង​អស់​ទៅ​បៅដោះ​មេ​វា​ភ្លាម ដើម្បី​ទទួល​ទឹកដោះ​ដំបូង។ ប៉ុន្តែ​ត្រូវ​ជូត​សំអាត​ជាតិ​រំអិល​នៅលើ​ដោះ​ទាំងបីរ​ជួរ​របស់​មេ​សិន ។​
ជៀង​វាង​
​ ក្នុង​រយៈពេល​១ អាទិត្យ​ដំបូង មិន​ត្រូវដាក់​កូនជ្រូក​ទើបនឹង​កើត​នៅក្នុង​ទ្រុង​ជាមួយ​មេ​ទេ ព្រោះ​មេ​ជ្រូក​អាច​នឹង​ជាន់ ឬ ដេក​កិន​លើ ។​
ហេតុអ្វី​ត្រូវ​ឲ្យ​កូនជ្រូក​បៅ​ទឹកដោះ​ដំបូង ?
ទឹកដោះ​ដំបូង​ មាន​ជាតិ​កូ​ឡូ​ស្តូ​ម ដែល​ធ្វើ​ឲ្យ​កូនជ្រូក​មាន​សុខភាព​ល្អ មានកំ​ដៅ​ប្រឆាំង នឹង​ធាតុ​ត្រជាក់ ហើយ​ស៊ាំ​នឹង​ជំងឺ​ទៀតផង ។​
ក្រោយពេល​កើតកូន​
​ ត្រូវ​ឲ្យ​មេ​ជ្រូក​ស៊ី​បបរ​រាវ និង​បន្ថែមបន្លែ​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​ទល់លាមក ។ ចំពោះ​កូន​មិនត្រូវ​ឲ្យ​ស៊ី​ចំណី​ផ្សេង​ក្រៅពី​ទឹកដោះ​មេ ក្នុង​រយៈពេល ១​អាទិត្យ​ដំបូង ។​
ចំពោះ​កូនជ្រូក​បៅដោះ
  • ឲ្យ​កូនជ្រូក​បៅ​រយៈពេល​ពី ១០ ទៅ ១៥​នាទី រាល់​២​ម៉ោង ម្តង​នៅពេល​ថ្ងៃ និង​រាល់​៣​ទៅ ៤​ម៉ោង​ម្តង នៅពេល​យប់ ។​
  • ពេល​កូនជ្រូក ​អាយុ​បាន ៧​ថ្ងៃ ត្រូវ​ឲ្យ​បបរ​ដោយ​បន្ថែម​កន្ទក់​ម៉ត់ ឬ​កោស​សាច់​ចេកណាំវ៉ា​ទុំ ឬ​ទិញ​ចំណី​សំរេច​មក​ឲ្យ​កូនជ្រូក​ស៊ី ៤​ដង​ក្នុង​១​ថ្ងៃ គឺ​ឆ្លាស់គ្នា​ពេល​បៅ ។ រួច​បន្ថែម​ចំណី​ជា​បន្តបន្ទាប់ រហូត​ដល់ពេល​ត្រូវ​ផ្តាច់ដោះ។
ហេតុអ្វី​ត្រូវ​បង្កាត់​កូនជ្រូក​ឲ្យ​ចេះ​ស៊ី​ចំណី ?
​ដើម្បី​ឲ្យ​ ពួកវា​មាន​ភាពផ្ស៊ាំ​នឹង​ចំណី​បន្តិច​ម្តងៗ ហើយ​មាន​ភាពរឹងមាំ នៅពេល​ផ្តាច់ដោះ និង​មិន​ធ្វើ​ឲ្យ​មេ​ជ្រូក​ចុះ​ស្គម ដោយសារតែ​កូនបៅ​ខ្លាំងពេក ។​
ចំពោះ​កូនជ្រូក​ផ្តាច់ដោះ​
  • ​ត្រូវ​បង្ខាំង​កូនជ្រូក​ឲ្យ​នៅ​ផ្សេង​ពី​មេ គឺ​ឲ្យ​កូនជ្រូក​នៅក្នុង​ទ្រុង​ដដែល ហើយ​យក​មេ​ទៅ​ដាក់​ក្នុង​ទ្រុង​ផ្សេងទៀត ។​
  • ត្រូវ​កាត់បន្ថយ​ចំនួន​នៃ​ការ​បៅ​បណ្តើរៗ ក្នុង​រយៈពេល ១​អាទិត្យ ។ ថ្ងៃទី​១ ឲ្យ​បៅ ៥​ដង , ថ្ងៃ ទី​២ ឲ្យ​បៅ​៤​ដង , ថ្ងៃទី​៣ ឲ្យ​បៅ​៣​ដង , ថ្ងៃទី​៤ ឲ្យ​២​ដង , ថ្ងៃទី​៥ ឲ្យ​បៅ ១​ដង និង​ថ្ងៃទី​៦ លែង​ឲ្យ​បៅ​តែម្តង ។ ហើយ​បន្ត​ឲ្យ​កូនជ្រូក​ស៊ី​ចំណី​តែមួយ​ប្រភេទ ដូច​មុនពេល​ផ្តាច់ដោះ។
គួរ​ដឹង​
ការ ​ឆាប់​ផ្តាច់ដោះ​កូន ជាការ​សំខាន់ ដើម្បី​ឲ្យ​មេ​ជ្រូក​បង្កើតកូន​បាន​ច្រើនដង ។ កាលណា​យើង​ផ្តាច់ដោះ​រហ័ស មេ​ជ្រូក​ក៏​រហ័ស​រក​ឈ្មោល​ដែរ ។ នៅ​ប្រទេស​ជឿនលឿន​មួយចំនួន គេ​ផ្តាច់ដោះ នៅពេល​កូនជ្រូក​អាយុ​ពី​២០ ទៅ ៣០​ថ្ងៃ ។ ឯ​នៅ​ប្រទេស​យើង​វិញ គេ​ផ្តាច់ដោះ​កូនជ្រូក​ពេល​វា​អាយុ​បាន​ពី ៤០​ទៅ ៥០​ថ្ងៃ ព្រោះ​ពេលនោះ​ទឹកដោះ​មេ​ក៏​ចាប់ផ្តើម​ថយចុះ ហើយ​កូនជ្រូក​ក៏​ចេះ​ស៊ី​ចំណី​ហើយ​ដែរ ។​
ចំពោះ​មេ​ជ្រូក​បំបៅកូន​care8
  • ​ជាទូទៅ មេ​ជ្រូក​ដែល​ទើប​កើតកូន​រួច ច្រើន​ទល់លាមក​ដូច្នេះ​យើង​ត្រូវ​ផ្តល់​បបរ​រាវ និង​បន្ថែមបន្លែ​ឲ្យ​ច្រើន ។ ហើយ​ត្រូវ​ឧស្សាហ៍​ឲ្យ​មេ​ជ្រូក​ដើរ ដើម្បី​ជួយ​បង្កើត​ទឹកដោះ និង​កុំ​ឲ្យ​វា​មាន​បញ្ហា​ជើង ។​
  • ​ត្រូវ​ឲ្យ​ ចំណី​វា​ស៊ី​តិចៗ​តែ​ច្រើនដង ។ ប្រសិនបើ​មានលទ្ធភាព​គួរ​ទិញ​មេ​ចំណី ដែល​គេ​ធ្វើឡើង​សំរាប់​មេ​ជ្រូក​មក​លាយ​ជាមួយ​ចំណី​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ទឹកដោះ ។ លុះដល់​ថ្ងៃទី ៥ ទើប​បន្ថែម​បរិមាណ​ចំណី​បន្តិច​ម្តងៗ​វិញ ។​
គួរ​ដឹង​
​ក្រោយ​ផ្តាច់ដោះ​កូន​ពី ៣ ទៅ ១៤​ថ្ងៃ មេ​ជ្រូក​នឹង​ចាប់ផ្តើម​រក​ឈ្មោល​ហើយ ។
តើ​ធ្វើ​យ៉ាងម៉េច បើ​មេ​ជ្រូក​ក្រ​រក​ឈ្មោល ?
  • បន្ថយ​ការផ្តល់​ចំណី ដើម្បី​ឲ្យ​មេ​ជ្រូក​មានការ​ធុន​ថប់ ។​
  • យក​ជ្រូកបា​ឲ្យ​ដើរកាត់​មុន​ជ្រូក​មេ ឬ យក​ទឹកនោម​ជ្រូកបា​ស្រោច​លើ​បាវ​ដែល​នៅក្នុង​ទ្រុង​មេ​ឲ្យ​បាន ២​ដង​ក្នុង ១​ថ្ងៃ ។​
  • កិន​គ្រាប់​ឈូក​ស្ងួត ១​គក លាយ​ជាមួយ កន្ទក់ ឬ​បាយ ២០​គក ហើយ​ឲ្យ​វា​ស៊ី​២​ដង ក្នុង​មួយថ្ងៃ។
  • ចុងក្រោយ ប្រសិនបើ​នៅ​ពុំទាន់​រក​ឈ្មោល​ទៀត ត្រូវសុំ​យោបល់​ពី​ពេទ្យសត្វ ។​
ការការពារ​ជំងឺ​ផ្សេងៗ​
​ដើម្បី​ឲ្យ​មេ​ជ្រូក និង​កូនជ្រូក​មាន​សុខភាព​ល្អ ត្រូវ​លាង​សំអាត​ទ្រុង និង​កំរាល​ជាប្រចាំ ។care9 ជាពិសេស ត្រូវ​ចាក់​ថ្នាំ​ទំលាក់​ព្រូន និង​ថ្នាំ​បង្ការ ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ទៀងទាត់ ។​
ការសំអាត​ទ្រុង​
​ត្រូវយក​ប្រភព​មេរោគ​ចេញពី​ទ្រុង​ឲ្យ​អស់​ដូចជា លាមក ទឹកនោម និង​សំរាម​ផ្សេងៗ ។​
គួរ​ដឹង​
​ ត្រូវ​រក្សា​ទ្រុង និង​កំរាល​ឲ្យ​មាន​កំដៅ​សមល្មម និង​ស្ងួត​ល្អ កាលណា​ទ្រុង​សើម ឬ​ត្រជាក់ អាចធ្វើ​ឲ្យ​កូនជ្រូក​កើត​ជំងឺ​ហើម​សួត រាក និង​ងាយ ឆ្លង​ជំងឺ​ផ្សេងៗ​ទៀត ។​
ជៀង​វាង​
  • ​ចំពោះ​ជ្រូក ​ទើបនឹង​ទិញ​ថ្មី ត្រូវដាក់​នៅ​ដោយឡែក​ពី​គេ​រយៈពេល​ពី​២​ទៅ ៣​អាទិត្យ ព្រោះ​វា​អាច​ផ្ទុក​ជំងឺ ។ ក្នុង​រយៈពេល​នោះ ប្រសិនបើ​ជ្រូក​ថ្មី​គ្មាន​ជំងឺ​ទេ យើង​អាច​បញ្ចូល​វា​ទៅក្នុង​ទ្រុង​ជាមួយ​ជ្រូក​ចាស់ៗ​បាន​ហើយ ។​
  • ​មិនត្រូវ​ ព្យាបាល​ជ្រូក​មាន​ជំងឺ​ដោយ​ខ្លួនឯង​ទេ ។ ត្រូវ​ហៅ​ភ្នាក់ងារ​សុខភាព​សត្វ (​ពេទ្យសត្វ​) តាម​ភូមិ ស្រុក ឬ​ពេទ្យសត្វ​ដែលមាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​មក​ព្យាបាល ។​
ការចាក់​ថ្នាំ​ទំលាក់​ព្រូន​
  • ​ចំពោះ​មេ​ជ្រូក ត្រូវ​ចាក់​ថ្នាំ​ទំលាក់​ព្រូន មុនពេល​ដាក់​បា និង​មុនពេល​កើតកូន ២​អាទិត្យ ។​
  • ​ចំពោះ​កូនជ្រូក ត្រូវ​ចាក់​លើក​ទី​១ នៅពេល​ផ្តាច់ដោះ​លើក​ទី​២ ក្រោយពេល​ផ្តាច់ដោះ បាន ១​ខែ និង​លើក​ទី​៣ នៅពេល​វា​អាយុ បាន​៥​ខែ។
គួរ​ដឹង​
  • អ្នក ​ចិញ្ចឹម​អាច​ចាក់ ថ្នាំ​ទំលាក់​ព្រូន ឬ​ថ្នាំ បង្ការ​ដោយ​ខ្លូន​ឯង​បាន ប៉ុន្តែ​ត្រូវ​សួរ​ពេទ្យសត្វ ឬ​អ្នកលក់​ថ្នាំ​សត្វ​ឲ្យ​បាន​ច្បាស់​ពី​របៀប​ចាក់ និង​ប្រើ​ថ្នាំ ។​
  • ​គេ​អាច​ប្រើ ​ថ្នាំ ម្សៅ​ដាក់​លាយ​ជាមួយ​ចំណី​ឲ្យ​ជ្រូក​ស៊ី ដើម្បី​ទំលាក់​ព្រូន​ក៏បាន ។ វា​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ​ចាក់​ដែរ និង​ងាយស្រួល​ធ្វើ​ទៀតផង ។​
  • ​គេ​មិនអាច​ចាក់​ថ្នាំ​បង្ការ លើ​សត្វ​ឈឺ បានទេ គឺ​ចាក់​បានតែ​សត្វ​ដែលមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ។​
​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ដល់​មេ​ជ្រូក​
អាយុ​ជ្រូក
​ប្រភេទ​ជំងឺ​
មុនពេល​ដាក់​បា​
​ចាក់​ថ្នាំ​ការពារ​មេរោគ​សារ​ទឹក​រាល់​១​ឆ្នាំ​ម្តង ។
មេ​ជ្រូក​ផើម​បាន ១២ អាទិត្យ
​ចាក់​ថ្នាំ​ការពារ​មេរោគ​អុតក្តាម ។​
ក្រោយពី​កើតកូន​២​អាទិត្យ​
ចាក់​ថ្នាំ​ការពារ​ជំងឺប៉េស្ត ។​
គួរ​ដឹង​
  • ​ជំងឺ​សាហាវ​ ដែល​កើត​ញឹកញាប់ និង​មិនអាច​ព្យាបាល​បាន ហើយ​ធ្វើ​ឲ្យ​ជ្រូក​ស្លាប់ គឺ​ជំងឺប៉េស្ត។ ឯ​ជំងឺ​ផ្សេងទៀត មិនអាច​ធ្វើ​ឲ្យ​ជ្រូក​ស្លាប់​បានទេ គ្រាន់តែ​ខាត​ថ្លៃ​ព្យាបាល និង​ពេលវេលា​ប៉ុណ្ណោះ ។​
  • ​ប្រសិនបើ​ជ្រូក​កើត​ជំងឺ​ធ្ងន់ធ្ងរ មិនអាច​ព្យាបាល​បាន ត្រូវ​សំលាប់​វា​ចោល ដើម្បី​កុំ​ឲ្យ​ឆ្លងទៅ​ជ្រូក​ដទៃទៀត ។​
ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ដល់​កូនជ្រូក​
អាយុ​ជ្រូក
​ប្រភេទ​ជំងឺ​
​២​អាទិត្យ​
​ចាក់​ថ្នាំ​ការពារ​ជំងឺ​សាល់​ម៉ូ​ណេ​ឡូ​ស ។​
៤​អាទិត្យ​
​ចាក់​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ។​
៦​អាទិត្យ​
​ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម និង​ជំងឺ​សាល់​ម៉ូ​ណេ​ឡូ​ស​លើក​ទី​២ ។​
៧​អាទិត្យ​
ចាក់​ថ្នាំ​ការពារ​ជំងឺសារ​ទឹក​លើក​ទី​២ ។​
គួរ​ដឹង​
ជាធម្មតា កូនជ្រូក​ត្រូវការ​ជាតិ​ដែក​ពី​៧ ទៅ ៩​មី​លី​ក្រាម ក្នុង​មួយថ្ងៃ ឯ​ជាតិ​ដែក​ដែល​មេ​វា​ផ្តល់​ឲ្យ​តាមរយៈ​ទឹកដោះ​បានតែ​១ ទៅ​២​មី​លី​ក្រាម​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ។ ដូច្នេះ​យើង​ត្រូវ​ចាក់​ជាតិ​ដែក បន្ថែម​ដល់​កូនជ្រូក​នៅពេល​វា​អាយុ​បាន ៣ ថ្ងៃ និង​ចាក់​លើក​ទី​២ នៅ​អាយុ ២១ ថ្ងៃ ។ ការខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​កូនជ្រូក​ក្រិន ក្រ​ធំ និង​កើត​ជំងឺរាក ។​

-ការជ្រើសរើស​កូនជ្រូក​ទុក​ធ្វើ​មេ

​ត្រូវ​ជ្រើសរើស​កូនជ្រូក​ញី​ដែល​ថ្លោស​ល្អ ហើយ​កើតចេញពី​មេ​ដែល​សាយ​កូន មិនកើត​ជំងឺឆ្លង និង​មិន​រើស​ចំណី ។​
លក្ខណៈ​ពូជ​
ពូជ​ជ្រូក​មាន​៣​ប្រភេទ​គឺ ពូជ​ក្នុងស្រុក ពូជ​នាំចូល និង​ពូជ​កូនកាត់ ។
  • យើង ​អាច​ជ្រើសរើស​ពូជ​ជ្រូក​ក្នុងស្រុក ព្រោះ​វា​ជា​ពូជ​ដែល​ធន់​នឹង​អាកាសធាតុ ពូកែ​ថែកូន មិន​រើស​ចំណី ព្រមទាំង​ជា​ពូជ​ដែល​សាយ​កូន​ទៀតផង ។​
  • យើង ​ក៏​អាច​ជ្រើសរើស​ពូជ​ជ្រូក​នាំចូល​ពី​បរទេស​បានដែរ ព្រោះ​វា​ជា​ពូជ​ឆាប់​ធំ​លូតលាស់ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​បានការ​ថែទាំ និង​ការផ្គត់ផ្គង់​ចំណី​ដែល​មានគុណ​ភាពល្អ ។​
គួរ​ដឹង​
​ ពូជ​ជ្រូក​កូនកាត់​ជា​ពូជ​ដ៏​ល្អ សំរាប់​អ្នក​ដែល​គ្មាន​លទ្ធភាព ទិញ​ចំណី​ដែលមាន​គុណភាព​ខ្ពស់ ព្រោះ​ពូជ​នេះ​មិនសូវ​រើស​ចំណី ធន់​នឹង​ជំងឺ និង​ធំធាត់​លឿន ។​
លក្ខណៈ​រូបរាង​motherpig2
​ ត្រូវ​រើស​ជ្រូក​ដែលមាន​ដងខ្លួន​វែង ត្រគៀក​រីកសាយ​ល្អ ជើង​មុខ និង​ជើង​ក្រោយ​ត្រង់​ធំ ហើយ​មាំ ដើម្បី​ធានា​ពេល​ដាក់​ឈ្មោល និង​ពេល​ជ្រូក​មេ​ផើម ។ រើសយក​មេ​ជ្រូក​ដែលមាន​ក្បាលដោះ​យ៉ាងតិច ៦​គូ ហើយ​មាន​ចន្លោះ​ស្មើគ្នា​ពី​ដោះ​មួយ​ទៅ​ដោះ​មួយ ។​
គួរ​ដឹង​
​ត្រូវ​ទិញ​កូនជ្រូក​ណា ដែល​យើង​ស្គាល់​ប្រវត្តិ​មេបា​ច្បាស់លាស់ គ្មាន​ជំងឺឆ្លង និង​ជា​ពូជ​សាយ​កូន ។​
ជៀង​វាង​
​មិន​ត្រូវយក​ជ្រូក​មេ​ណា ដែលមាន​ក្បាលដោះ​លឹប​ចូល (​ដោះ​ខ្វាក់​) ទេ ព្រោះ​វា​មិនអាច​បញ្ចេញ​ទឹកដោះ​សំរាប់​ចិញ្ចឹម​កូន​បានឡើយ ។​

No comments:

Post a Comment