.របៀបចិញ្ចឹមមាន់របស់កសិករ យ៉ុន
លោកពូ យ៉ុន ជាកសិកររស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គាត់ធ្លាប់មានបទពិសោធន៍ចិញ្ចឹមមាន់តាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ ហើយបទពិសោធន៍របស់គាត់ហាក់ដូចជាប្លែកពីគេនៅក្នុងភូមិ ។ បទពិសោធន៍ទាំងនោះយើងសូមបង្ហាញជូនដូចខាងក្រោម :
១. របៀបចិញ្ចឹម :
លោកពូបានរៀបចំធ្វើសំបុកឲ្យមាន់ពង ធ្វើទ្រុងឲ្យមាន់ជ្រកនៅពេលយប់ និងពេលមានភ្លៀង ចំណែកពេលថ្ងៃ គាត់ ព្រលែងឲ្យដើរសេរីក្នុងបរិវេណទីធ្លាផ្ទះ ។ កូនមាន់ដែលទើបញាស់ គាត់បានក្រុងជាមួយមេរបស់វារយៈពេល ១០ ទៅ ១៥ ថ្ងៃ ដោយបំប៉នចំណី មានចុងអង្ករ កន្ទក់ និងទឹកថ្នាំបុរាណ ។ ទឹកថ្នាំបុរាណនេះ ផ្សំពីមើមសាគូ និងដើមស្មៅប្រមោយដំរីយកមក បុកជាមួយគ្នាដាក់ក្នុងទឹកឲ្យមាន់ផឹកជាប្រចាំ ជាពិសេសនៅរដូវប្រាំង (ពីខែមេសា ទៅឧសភា) ។ ពេលខ្លះគាត់ច្របាច់យកទឹកខាប់ៗឲ្យមាន់ផឹកនៅពេលដែលគាត់សង្កេតឃើញ ថាមាន់សំកុកមិនដើររកស៊ីចំណី ។
បទពិសោធន៍ ការពារជំងឺមាន់មួយទៀត គឺគាត់យក កំទេចដែក ពីកន្លែងធ្វើកំបិតទៅដាក់ត្រាំក្នុងស្នូកទឹកឲ្យមាន់ផឹកជា ប្រចាំផងដែរ ។ ក្រៅពីប្រើថ្នាំបុរាណការពារជំងឺមាន់ លោកពូក៏បាន ធ្វើអនាម័យសំអាតទ្រុង និងបរិវេណផ្ទះជាប្រចាំ ជាពិសេស កុំឲ្យមានកៅស៊ូកងនៅក្នុងបរិវេណទីធ្លា ព្រោះប្រសិនបើមានមាន់ណាដែលស៊ីកៅស៊ូកងហើយ ក្រោយរយៈពេលពីមួយ ទៅពីរអាទិត្យវានឹងឈឺស្លាប់មិនខាន ។
ចំពោះ ចំណី គាត់លាយស្រូវ ៣ គីឡូក្រាម ចុងអង្ករកន្លះគីឡូក្រាម សំរាប់មាន់ប្រមាណ ៧០ក្បាល (ទាំងតូចទាំងធំ) ស៊ីក្នុងមួយថ្ងៃ ។ ក្រៅពីនេះ គាត់ហាន់ត្រកួនល្អិតៗ លាយជាមួយបាយ កន្ទក់ឲ្យមាន់ស៊ីម្តងម្កាលដែរ ។
២. របៀបជ្រើសរើសពូជមាន់មកចិញ្ចឹម :
ក្នុង ការចិញ្ចឹម គាត់បានជ្រើសរើសយក ពូជមាន់សំពៅទាំងញី ទាំងឈ្មោលដែលទិញមកពីខេត្តកំពង់ឆ្នាំង ។ ព្រោះពូជមាន់សំពៅនេះ មានមាឌធំ ឈ្នះជំងឺ មានទំងន់ធ្ងន់ ។ លោកពូបានបញ្ជាក់ប្រាប់ទៀតថា ការជ្រើសរើសពូជចិញ្ចឹមនេះសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យយើងចំណេញទាំងចំណី និងពេលវេលាក្នុងការចិញ្ចឹម ។ ជាក់ស្តែងមាន់របស់គាត់ដែលចិញ្ចឹមកន្លងមករយៈពេលតែ ៤ ខែប៉ុណ្ណោះ អាចមានទំងន់ពី ១ គីឡូ ២ ខាំ ទៅ ១ គីឡូកន្លះ ក្នុងមួយក្បាល ។
៣. លទ្ធផលនៃការចិញ្ចឹម
ក្រៅពី ការបរិភោគក្នុងគ្រួសារហើយ លោកពូអាចរកប្រាក់ចំណូលបានពី ៣០ ទៅ ៣៥ ម៉ឺនរៀលក្នុងមួយឆ្នាំ ។ ប៉ុន្តែក្នុងនោះក៏មានមាន់នៅសេសសល់ដូចជាមាន់ស្ទើរជំទង់ប្រមាណ ២៧ ក្បាល
ចំពោះ ទីផ្សារវិញ គឺមានឈ្មួញចុះមកទិញដល់ផ្ទះក្នុងតំលៃ ៥០០០ ទៅ ៥៥០០ រៀល ក្នុងមួយគីឡូក្រាម (មាន់រស់) នៅថ្ងៃធម្មតា និង ៦០០០ ទៅ ៦៥០០ រៀល ក្នុង ១ គីឡូក្រាម នៅពេលថ្ងៃបុណ្យទាន (បុណ្យភ្ជុំចិន, ចូលឆ្នាំចិន, បុណ្យភ្ជុំបិណ្ឌ ...) ។
សរុបមក ការចិញ្ចឹមមាន់របស់លោកពូបានកាក់កបល្អណាស់ គឺមាន់មានសុខភាពល្អមាំមួន និងអាចរស់បានរហូតដល់ ៩០ ភាគរយ ។ ការចិញ្ចឹមមាន់បានលទ្ធផលល្អបែបនេះ គឺដោយសារគាត់បានអនុវត្តចំណុចមួយចំនួនដូចខាងក្រោម :
- ឲ្យផឹកទឹកថ្នាំការពារជំងឺជាប្រចាំ ដូចជា មើមសាគូ និងដើមស្មៅប្រមោយដំរី ៘
- ធ្វើអនាម័យសំអាតទ្រុង និងទីធ្លាផ្ទះដើម្បីកុំឲ្យមាន់ស៊ីចំណីផ្តេសផ្តាស ជាពិសេសកៅស៊ូកង
- ជ្រើសរើសយកពូជមាន់ដែលធំល្អ មានទំងន់ធ្ងន់ ឈ្នះជំងឺមកចិញ្ចឹម
- ឆាប់ចាប់មាន់លក់នៅពេលដែលឃើញវាមានទំងន់គ្រប់គ្រាន់ល្មមលក់៕
-
មាន់ មានពូជច្រើនប្រភេទ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងគេសង្កេតឃើញមានតែពូជមាន់ ក្នុងស្រុក មាន់កណ្តូង ដែលមានរូបរាងធំជាងមាន់ធម្មតា មាន់សំឡី (សាច់ខ្មៅ) មាន់ស ពូជនាំចូលសម្រាប់ការចិញ្ចឹមបែបឧស្សាហកម្ម ពូជមាន់ក្រហម ជាពូជនាំចូលចិញ្ចឹមយកពង និងជាប្រភេទពូជមាន់នាំចូលដែរ ។យើងអាចបែបចែកការចិញ្ចឹមចេញជាពីរយ៉ាង :
១- ចិញ្ចឹមតែមាន់ក្នុងស្រុក ២- ចិញ្ចឹមមាន់ឧស្សាហកម្មពូជនាំចូល (ពីប្រទេសថៃ)បើយើង ចង់ចិញ្ចឹមត្រឹមតែពូជមាន់ក្នុងស្រុកទេនោះ យើងនឹងមិនជួបបញ្ហាចំណីច្រើនឡើយ ពីព្រោះវាអាចរកស៊ីដោយខ្លួនឯងបាន យើងគ្រាន់តែផ្តល់ចំណីបន្ថែមខ្លះជាបន្ថែមឲ្យវានៅពេលល្ងាចបាន ហើយ ។
ប៉ុន្តែ បើសិនយើងជ្រើសរើសចិញ្ចឹមមាន់ពូជនាំចូលវិញ យើងចាំបាច់ត្រូវមានប្រាក់សម្រាប់ធ្វើកន្លែងឲ្យវានៅ និងរៀបចំកន្លែងចិញ្ចឹមវាតាមបែបឧស្សាហកម្ម នេះអាចជាបញ្ហាចំពោះអ្នកដែលមានធនធានតិច ។ តាមការសាកសួរទៅកាន់ក្រុមហ៊ុន CP ដែល មានទីតាំងភ្ញាស់កូនមាន់លក់នៅក្នុងប្រទេសកម្ពុជា (នៅតាខ្មៅ) បានឲ្យដឹងថា ក្រុមហ៊ុនមានពូជមាន់ចំនួន ៤ប្រភេទសម្រាប់លក់ :
ទី១ មាន់ស
ទី២ មាន់ក្រហម
ទី៣ មាន់កូនកាត់បីសាសន៍
ទី៤ មាន់ខ្មៅ (រោមខ្មៅទាំងអស់)
អ្នកទិញពូជមួយណាក៏បាន តែត្រូវទិញយ៉ាងតិចបំផុតចំនួន ៥០០ កូនមាន់ ក្នុង ១លើក, ដើម្បីទិញបានអ្នកទិញត្រូវកក់ប្រាក់ចំនួន 10% ជាមុនសិនទើបគេភ្ញាស់កូនមាន់នោះឲ្យយើងបាន ។
ការ ចិញ្ចឹមមាន់ក្នុងស្រុក (ពូជចំរុះ) អាចធ្វើទៅបានដោយការជ្រើសរើសពូជសម្រាំង ។ កន្លែងដែលយើងអាចទាក់ទងរកទិញពូជមាន់ស្រុកបានគឺ តាមរយៈអង្គការ 'សេដាក ' យើងអាចសាកសួររកប្រភពអ្នកចិញ្ចឹមពីអង្គការនេះបាន ពីព្រោះអង្គការនេះមានប្រភពបណ្តាញអ្នកចិញ្ចឹមនៅច្រើនខេត្ត។
អាសយដ្ឋានរបស់អង្គការនេះគឺ:ផ្ទះលេខ ១១៩ ផ្លូវ ២៥៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
ទូរស័ព្ទលេខ: 097 666 5799
ទូរសារលេខ: 097 468 6331
E-mail: novchann@gmail.comមាន់ ដែលយើងទិញបានមក គួរជាមេមាន់ធំស្រាប់ប្រសើរជាងទិញកូនមាន់យកមកចិញ្ចឹម ពីព្រោះយើងមិនប្រថុយពេកទៅលើករណីកូនមាន់ងាប់ ឬពិបាកក្នុងការថែទាំវាពេលនៅតូចៗ ។ចំពោះមាន់បាវិញគួររើសរកពូជមាន់កណ្តូង ឬពូជមាន់ដែលធំ (តម្លៃអាចថ្លៃ) ។ សូមចាប់ផ្តើមត្រឹមមេមាន់ចំនួន ១០-២០ ក្បាលសិន ជាមួយបា ៤ ទៅប្រាំក្បាល ។
ឯ ការជ្រើសរើសយកពូជវិញវាមានការលំបាកណាស់ ពីព្រោះអ្នកមានមាន់លក់គាត់នឹងមិនសប្បាយឲ្យយើងពិនិត្យមាន់គាត់ ឬចាប់មាន់ឲ្យយើងពិនិត្យឡើយ ហេតុនេះអ្វីដែលយើងអាចធ្វើបានគឺត្រឹមជ្រើសយកមាន់ដែលធំៗ (ពូជធំ) គ្មានអ្វីផ្សេងពីនេះអាចឲ្យយើងធ្វើបានឡើយ តែត្រូវឲ្យប្រាកដថា មាន់ដែលយើងបានទិញនោះគឺជាមាន់ដែលគ្មានជម្ងឺ រហ័សរហួនស្វាហាប់ ។
យើងអាចរកទិញមាន់ពូជឧស្សាហកម្មមកបង្កាត់ជាមួយ បើយើចង់បានពូជមាន់ធំល្អ ឬឲ្យមាន់ពងច្រើន ។
តើយើងគួរបង្កាត់បែបណា ?
- មេមាន់ស្រុកបង្កាត់ជាមួយមាន់ឈ្មោលពូជឧស្សាហកម្ម (មាន់ក្រហម)
- កូនដែលបង្កាត់បានយកមកបង្កាត់មួយលើកទៀត
* ការធ្វើបែបខាងលើនេះអាចឲ្យយើងទទួលបានមាន់ដែលធំជាងធម្មតា (ធំជាងមាន់ស្រុក) និងចេះដើររកស៊ីចំណីដូចមាន់ធម្មតាដែរ ។
បើសិនយើងមាន បំណងយកការចិញ្ចឹមមាន់ធ្វើជាមុខរបរ ហើយមានធនធានល្មមអាចធ្វើបាន គួរទិញមាន់កូនកាត់បីសាសន៍មកចិញ្ចឹមរួចបង្កាត់វាជាមួយមាន់ពូជធំ ក្នុងស្រុក ។
សម្រាំងរើស យកពូជល្អ ទុកចំពោះពូជមិនល្អត្រូវលក់ចេញ ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ យើងនឹងទទួលបានពូជមាន់ ដែលយើងត្រូវការតាមចំនួនដែលយើងចង់បានហើយ ។
ការចិញ្ចឹម មាន់ពូជក្នុងស្រុកសុទ្ធ មិនអាចឲ្យយើងទទួលបានផលលឿនតាមបំណងឡើយ ចំណាយពេលចិញ្ចឹមយូរ រហូត ៥-៦ ខែ ទើបអាចលក់បាន ឯចំណែកមាន់ឧស្សាហកម្មវិញគេចំណាយត្រឹមតែ ១ខែ ឬច្រើនជាង១ខែ ប៉ុណ្ណោះ គេអាចបានមាន់ទម្ងន់ជិត ១គីឡូ ឬច្រើនជាងសម្រាប់លក់ ដូច្នេះឃើញថាយើងមានការខាតបង់ពេលវេលាច្រើន បើចិញ្ចឹមពូជក្នុងស្រុកមិនបានបង្កាត់ ។
ហេតុនេះយើង ត្រូវគិតពីបញ្ហានេះឲ្យបានច្រើន ថាតើមួយណាអាចឲ្យផលយើងបានច្រើនជាង ប្រើពេលខ្លីជាង តែការនេះវាអាចអាស្រ័យផងដែរ ទៅលើកត្តានៃការផ្តល់ចំណីឲ្យវា និងការថែទាំកុំឲ្យវាមានជម្ងឺមករាតត្បាត ។
មាន់ ឧស្សាហកម្មគឺជាមាន់ដែលគេចិញ្ចឹមដោយឲ្យចំណីមានពេលមានវេលាមួយ ច្បាស់លាស់ ត្រូវបានគេចិញ្ចឹមក្រោមដំបូលមិនឲ្យត្រូវទឹក និងពន្លឺថ្ងៃចំ ដូច្នេះពូជមាន់ឧស្សាហកម្មត្រូវការថែទាំច្រើន ទើបអាចលូតលាស់បានត្រឹមត្រូវតាមពេលវេលាគេបានកំណត់ ។
មានវិធីតែ មួយប៉ុណ្ណោះ ដែលអាចឲ្យយើងដោះស្រាយបញ្ហាចំណីសម្រាប់ចិញ្ចឹមវាបាន គឺចិញ្ចឹមមាន់កូនកាត់យ៉ាងហោចណាស់យើងអាចកាត់បន្ថយពេលវេលានៃ ការចិញ្ចឹមបានមួយចំនួនធំដែរ គឺយើងចិញ្ចឹមវាត្រឹម ២ខែប៉ុណ្ណោះ អាចលក់បានហើយមិនមែនត្រូវការពេលវេលារហូត ៥-៦ ខែទើបអាចលក់បាននោះឡើយ ។
ជាធម្មតាការ ចិញ្ចឹមមាន់អាស្រ័យលើកត្តាចំណីច្រើនជាងកត្តាផ្សេងៗទៀត ពីព្រោះចំណីមិនគ្រប់គ្រាន់ក៏អាចឲ្យមាន់ឈឺបាន ចំណីគ្មានជីវជាតិអាចឲ្យមាន់ក្រិនក្រធំ ចំណីមិនល្អអាចឲ្យមាន់ឆាប់ទទួលជម្ងឺ ម្ល៉ោះហើយគួរគិតគូរឲ្យបានច្រើនទៅលើកត្តាចំណីច្រើនជាងគិតទៅលើ បញ្ហាផ្សេងទៀត។
ក្រុមហ៊ុន CP ប្រហែលជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលលក់ពូជមាន់នាំចូល យើងគ្មានជម្រើសណាផ្សេងទៀតឡើយ ។
អាសយដ្ឋានរបស់ក្រុមហ៊ុនសម្រាប់ការទិញពូជមាន់ និងសាកសួរព័ត៌មានបន្ថែម
សូមទំនាក់ទំនងមកកាន់យើងខ្ញុំ
ផ្លូវជាតិលេខ ៩ ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
E-mail: novchann@gmail.com
ទូរស័ព្ទលេខ: 0៩៧ ៦៦៦ ៥៧ ៩៩
* កូនមាន់បីសាសន៍មួយតម្លៃ ៦កាក់ ($0.6)
* កូនមាន់ខ្មៅមួយតម្លៃ ៨កាក់ ($0.8)
* រូបមន្តផ្សំចំណីមាន់ ដោយខ្លួនឯង
- មាន់សាច់ (មាន់ឧស្សាហកម្ម)
គ្រឿងផ្សំ :
- ពោត 40 គ.ក
- កន្ទក់ 25 គ.ក
- សណ្តែកសៀង 20 គ.ក
- ម្សៅត្រី 15 គ.ក
- មេចំណី 2 គ.ក
- អំបិល 400 ក្រាម
- ព្រីមិច 400 ក្រាម
គ្រឿងផ្សំ :
- កន្ទក់ 35 គ.ក
- សណ្តែកសៀង 28 គ.ក
- ម្សៅត្រី 15 គ.ក
- មេចំណី 200 ក្រាម
- សំបកងាវ 15 គ.ក
- អំបិល 6 គ.ក
- ព្រីមិច 300 ក្រាម
គ្រឿងផ្សំ :
- កន្ទក់ 10 គ.ក
- ស្រូវកិន 50 គ.ក
- ម្សៅត្រី 20 គ.ក
- មេចំណី 200 ក្រាម
- សំបកងាវ 200 ក្រាម
- អំបិល 200 ក្រាម
- ព្រីមិច 300 ក្រាម
សំគាល់ :
- សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
- ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
ប្រភេទមាន់ចិញ្ចឹមយកពង (ពូជទា កាគី) និងចំណីធម្មជាតិ
មាន់ គឺជាអាហារសាច់មួយប្រភេទដែលគេនិយមបំផុតទូទាំងពិភពលោក និងនៅប្រទេសណាក៏មានចិញ្ចឹមមាន់ដែរ ។
ចំណែកនៅ ប្រទេសកម្ពុជាយើងវិញ ការចិញ្ចឹមមាន់ ក៏មានច្រើនណាស់ដែរ ទាំងការចិញ្ចឹមតាមលក្ខណៈគ្រួសារ និងការចិញ្ចឹមបែបឧស្សាហកម្ម ។ ក៏ប៉ុន្តែការចិញ្ចឹមតាមលក្ខណៈគ្រួសារមិនសូវទទួលបានផលច្រើនទេ ឬទទួលបានជោគជ័យច្រើនឡើយ ដោយសារអ្នកចិញ្ចឹម មិនមានចំណេះដឹងច្រើនចំពោះការចិញ្ចឹម វាគឺជាវិធីចិញ្ចឹមតាមយថាកម្ម ម្លោះហើយពេលណាមានមាន់ឈឺ មិនដឹងថាត្រូវដោះស្រាយការព្យាបាលវាយ៉ាងណាឡើយ ជួនកាលពេលមាន់ឈឺ ចេះតែទិញថ្នាំតាមនឹកឃើញយកមកបញ្ជ្រកឲ្យមាន់ ដោយសង្ឃឹមថា វាអាចកែកុន ឬព្យាបាលមាន់ឈឺនោះឲ្យជាសះស្បើយវិញបាន ។
ជាការពិត អ្នកចិញ្ចឹមមាន់តាមផ្ទះភាគច្រើន ជួបប្រទះនូវបញ្ហានេះជារៀងរាល់ឆ្នាំ ជួនកាលមានមាន់ឈឺខ្លះរួចងាប់ទៅ មានមាន់នៅសល់ដែលមិនឈឺក៏បន្តការចិញ្ចឹមនោះជាបន្តទៀត ដោយមិនមានវិធីការពារមាន់ពីជម្ងឺបានឡើយ ។
សម្រាប់អ្នក ដែលចិញ្ចឹមមាន់មានចំនួនច្រើនខ្លះ សឹងបានជួបបញ្ហាដូចគ្នានេះដែរ ហើយក៏ពុំអាចរកវិធីដោះស្រាយពេលមាន់ឈឺដូចអ្នកចិញ្ចឹមតិចតួចតាម គ្រួសារដូច្នោះដែរ ។
ដើម្បីទទួលបានជោគជ័យលើការចិញ្ចឹមមាន់ ទោះតិចក្តី ច្រើនក្តី អ្នកចិញ្ចឹមចាំបាច់ត្រូវ ដឹងពីវិធីមួយចំនួនដែរចាំបាច់ជាមុនសិន មុនពេលចាប់ផ្តើមចិញ្ចឹម បើពុំនោះទេ យើងនឹងជួបការខាតបង់ម្តងហើយម្តងទៀត ដោយជៀសមិនរួចឡើយ ។
យើងសូមលើកយកវិធីមួយចំនួន មកបង្ហាញដែលអាចជួយដល់អ្នកចិញ្ចឹមមាន់បានយល់ពីអ្វី ដែលជាវិធីចិញ្ចឹមមាន់តាមបែបធម្មជាតិ ជាមូលដ្ឋានសំខាន់សម្រាប់អ្នកចិញ្ចឹមមាន់ទាំងអស់យកធ្វើជាគោល ។
យើងសូមចែកចេញជា ៥ ជំពូកសំខាន់ៗដូចខាងក្រោមនេះ :
- ចំណីមាន់
- ពូជមាន់ដែលត្រូវចិញ្ចឹម
- ទ្រុងមាន់
- ការចិញ្ចឹមនិងព្យាបាលមាន់
- ការពង្រីកមុខរបរចិញ្ចឹមមាន់

បញ្ហាសំខាន់ មួយទៀតនោះ គឺគោលដៅនៃការចិញ្ចឹម ធនធានដែលមាន និងគោលដៅទៅពេលមុខ ។ ការបង្កើតពូជមាន់ថ្មីដោយខ្លួនឯង និងការសម្រាំងមាន់ល្អ សម្រាប់ការចិញ្ចឹមបន្ត ព្រមទាំងយល់ ឲ្យបានច្បាស់ពីសេចក្តីត្រូវការរបស់ទីផ្សារ និងការចាត់ចែងចំណូលដែលទទួលបានពីការចិញ្ចឹម ។
-ការធ្វើទ្រុងមាន់
សិប្បករអាចធ្វើទ្រុងឡើងបាន បើសិនជាមានដែកសំណាញ់ទំហំ ២ស.ម ។ សំណាញ់សំរាប់ធ្វើគ្រោង និងជញ្ជាំងខ័ណ្ឌ ត្រូវមានទំហំ ២,៥ ទ ៥ស.ម ។ កំណាត់មួយផ្ទាំងៗមានទំហំ ៣,៦៦ម ទ១,៥ម បានជាទំរង់ទ្រុងមួយមាន៣បន្ទប់ ឬទ្រុងមួយនោះអាចដាក់មាន់បានរហូតដល់១៦ក្បាល ។ ផ្ទាំងជញ្ជាំងខ័ណ្ឌចំនួន៤ និងជញ្ជាំងខាងមានទំហំ ៤០ ទ ៤៥ស.ម ធ្វើជាទ្រុងមានចំណុះ៣បន្ទប់រួម ឬ១៧ទ្រុងភ្លោះដែលមានចន្លោះ ២២,៨ស.ម ដាច់ពីគ្នា ។ លួសដែលអាចពត់បានត្រូវគេប្រើប្រាស់ សំរាប់ចងភ្ជាប់គ្នារវាងគម្រោងនិងជញ្ជាំងខ័ណ្ឌ ។ នៅខាងមុខគេធ្វើពីលួសសំណាញ់ ដែលមានប្រឡោះ ៥ ទ១០ស.ម ។ បាតទ្រុងត្រូវធ្វើឲ្យមានជម្រាលបន្តិចប្រហែល ៧,៦ស.ម ធ្វើដូច្នេះពងអាចរមាលកាត់តាមប្រឡោះប្រហោង ៥ស.ម ហើយនៅខាងមុខត្រូវពត់លួសសំណាញ់ ដែលនៅសល់ឡើងលើដើម្បីងាយស្រួលទប់នូវការរមៀល និងការប្រមូលពង ។ គេអាចធ្វើកំរាលទ្រុងពីឫស្សី ឬបន្ទះក្តារតូចៗ ជំនួសកំរាលលួសសំណាញ់ ។ ស្នូកទឹកនិងស្នូកចំណីអាចធ្វើពីបន្ទះលោហះធាតុ ឬឫស្សី ហើយចងព្យួរយ៉ាងតឹងនៅខាងមុខទ្រុង ។ ការដាក់ឲ្យនៅចន្លោះដាច់ពីគ្នា គឺជាការសំខាន់ក្នុងការការពារ កុំឲ្យកំពប់ទឹកឬចំណី ។ ទ្រុងភ្លោះតំរូវឲ្យដាក់មាន់ពងពីរក្នុងទ្រុងនិមួយៗ ចំណែកឯទ្រង់រួម បើសិនគេកាត់ជំពុះវា គេអាចដាក់រហូតដល់៦ក្បាល ។
ប្រព័ន្ធធ្វើទ្រុងពីរជាន់ ត្រូវបានគេពន្យល់ដោយបង្ហាញរូបភាព ។ ផ្ទៃបាតត្រូវធ្វើឲ្យមានជម្រាលប្រហែល ៧,៦ស.ម ដើម្បីឲ្យពងរមៀលធ្លាក់ចេញមកបានស្រួល ដោយគ្មានការខូចខាត ។
ប្រដាប់ដាក់ជំណីអាហារ
ស្នូកដាក់ចំណីផ្សេងៗគ្នាសំរាប់ដាក់ចំណីមាន់ : ថាសសំរាប់កូនមាន់, ស្នូកវែងសំរាប់ចំណីអាហារសើម, និងស្នូកចំណីដោយចងព្យួរ សំរាប់ការផ្តល់ចំណីស្ងួត
- ប្រភេទមាន់ និងការបង្កាត់ពូជមាន់
. ការចិញ្ចឹមសត្វស្លាបជាទូទៅ គេធ្វើការជ្រើសរើសយកពូជមាន់៣ប្រភេទគឺ :
- ពូជមាន់ផ្តល់ពងផង - សាច់ផង ( dual - purpose ) : មាន់ឈ្មោលភាគច្រើនបំផុតត្រូវគេពិឃាត ក្នុងអំឡុងរយៈពេល ២ ឬ៣ខែ ដើម្បីយកមកបរិភោគ រីឯមាន់ញីវិញត្រូវគេចិញ្ចឹមក្នុងរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ ដើម្បីផលិតយកពង ។ ប៉ុន្តែក្រោយពងចុះថយខ្លាំងពេក មាន់ញីទាំងនោះនឹងក្លាយទៅជាមាន់សាច់វិញដែរ ។ បក្សីដែលគេចិញ្ចឹមមានគោលបំណងពីរ ជាទូទៅគេចិញ្ចឹមប្រចាំគ្រួសារ ចំណែកឯអ្នកចិញ្ចឹមក្នុងទ្រង់ទ្រាយពាណិជ្ជកម្មធំៗ គេតែងតែធ្វើឯកទេសកម្ម ក្នុងចិញ្ចឹមយកពង ឬសាច់ ។
- ពូជមាន់ពង ( egg layer strains ) : ត្រូវបានគេជ្រើសរើសពូជសំរាប់ផលិតពងឲ្យបានល្អ ។ ចំនួនលើសនៃមាន់ឈ្មោលតែងតែត្រូវគេយកចេញតាំងពីពេលញាស់ចេញមក ម្ល៉េះ ពីព្រោះជាទូទៅវាជាពូជអន់ផលិតសាច់មិនល្អ ។ ការចំណាយលើមាន់ញីអាចត្រូវបានគេស្រង់ដើមមកវិញ ដោយសារលក់សាច់របស់វា បន្ទាប់ពីផលិតកម្មស៊ុតត្រូវថយចុះក្រោមអត្រា៥០ភាគរយ ។ តំលៃនៃការលក់មាន់ពង មានកំរិតទាបបំផុតដោយសារវាមានមាឌតូច ។
- ពូជមាន់សាច់ ( meat chickens ) : ត្រូវបានគេចាត់ទុកថា ជាមាន់សាច់ ( broilers ) ឬមាន់សំរាប់អាំង ( fryers ) ត្រូវបានគេចិញ្ចឹមដោយជ្រើសរើសពូជ ដែលមានការធំធាត់យ៉ាងឆាប់រហ័ស ។ មាន់ញី និងមាន់ឈ្មោលត្រូវជ្រើសរើសពីមេបាណា ដែលលូតលាស់ឆាប់រហ័ស ។ ពូជមាន់កាត់មួយចំនួននេះ អាចផ្តល់សាច់រហូតដល់ទំងន់ ២គ.ក្រ ក្នុងមួយក្បាល ដែលចិញ្ចឹមតែក្នុងរយៈពេល៧សប្តាហ៍តែប៉ុណ្ណោះ ដែលផ្តល់ចំណីដែលមានតុល្យភាពល្អ ចំនួនតិចជាង ៤គ.ក្រ ។
ក្រុមហ៊ុនបង្កាត់ពូជដំបូងជាមួយពូជកូនកាត់ ( primary breeding companies with hybrids )
ក្រុម បង្កាត់ពូជ ដោយឯកទេសកម្មបានបង្កើនពូជ ដែលមានគុណភាពខ្ពស់នៃមាន់ទាំងបីប្រភេទនេះ។ ពូជមាន់ទាំងនេះត្រូវបានគេបង្កើតឡើង ដោយប្រើប្រាស់បច្ចេកទេសបង្កាត់ពូជ ហើយដែលជាទូទៅត្រូវបានគេឲ្យឈ្មោះថា ពូជកូនកាត់ ( hybrids ) ។ ការបង្កាត់ពូជនេះត្រូវបាននាំមកនូវសែនរួម ដែលជាពូជពូកែផលិតពង ឬសាច់ ជាងមេបារបស់វាទៅទៀត ។ គុណភាពខ្ពស់ដែលបានផលិតដោយសែនរួមថ្មីនេះ គេសន្មត់ថា " កូនកាត់ដែលមានកំលាំងមាំទាំ " ។ សព្វថ្ងៃនេះពូជមាន់កាត់មានប្រជាប្រិយ៍ភាពណាស់ ដែលអ្នកចិញ្ចឹមសត្វស្លាបទំនើបៗគេបោះបង់ការចិញ្ចឹមពូជមាន់ ដែលផ្តល់ផលពីរបែប ដូចជាពូជ rhode island reds. new hampshire, ឬ cornish barred plymouth rocks ។ ពូជកូនកាត់ដែលល្អប្រសើរនៃពូជ white leghorns ដែលផលិតពងពណ៌ស ចំណែកឯពូជដែលមានពងពណ៌ក្រហមជាំ ឬពណ៌ក្រហមព្រឿងៗ តែងតែមានដូនតាជាពូជ white leghorns ខ្លះដែរ ។
ក្រុមហ៊ុនបង្កាត់ពូជទាំងនេះ ត្រូវការចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីធ្វើការសាកល្បងពូជរាប់សិបប្រភេទ និងការបន្តកូនចៅរបស់វារាប់រយ ។ ពូជដើម ឬពូជកាត់ ដែលគេបង្កាត់បញ្ចូលគ្នាបានល្អ ត្រូវបានគេជ្រើសរើសឲ្យទៅជា ពូជមេបារបស់មាន់ ដែលគេលក់ឲ្យអ្នកចិញ្ចឹម ។ ពូជកាត់ដែលដឹងថាញី និងឈ្មោល ត្រូវបានគេបង្កើតឡើងសម្រាប់លក់ដោយឡែកៗពីគ្នា ទៅឲ្យក្រុមហ៊ុនភ្ញាស់ដែលគេចិញ្ចឹមវាទាំងនោះរួមគ្នា "ហ្វូងសម្រាប់ទុកបង្កាត់ " ។ ដូច្នេះពងដែលភ្ញាស់ទាំងអស់នោះ បានមកពីពងដែលជ្រើសរើសបង្កាត់រួចហើយ ។
ការចិញ្ចឹមសត្វស្លាបទិញកូនមាន់ទាំងនេះមកចិញ្ចឹម ដែលដំបូងឡើយគេស្ទាក់ស្ទើរក្នុងការចំណាយដើមទុនបន្ថែម ចំពោះមាន់កូនកាត់នេះ ។ ទោះបីចំណីអាហារដែលទិញមកប្រើប្រាស់នោះ ត្រូវបានគេគណនាក៏ដោយ ក៏សារៈប្រយោជន៍នៃការចិញ្ចឹមមាន់កូនកាត់ នៅមានលក្ខណៈល្អប្រពៃដែរ ។ ជាបច្ច័យអាក្រក់មួយចំពោះមាន់កូនកាត់ ដែលមានកំលាំងមាំមួន បាត់បង់យ៉ាងរហ័សដោយការកាត់ពូជជាច្រើន ជាមួយសត្វស្លាបផ្សេងៗទៀតក្នុងហ្វូង ។
អ្នកចិញ្ចឹមត្រូវប្រឹងបែ្រងជាថ្មី ក្នុងការជ្រើសរើសញី និងឈ្មោល ដើម្បីធ្វើការបង្កាត់ពូជសាជាថ្មីទៀត។
ឈ្មោះពូជ កាត់ទាំងនេះជាច្រើន ឥឡូវត្រូវបានគេទទួលស្គាល់ ដោយអ្នកចិញ្ចឹមសត្វស្លាបទូទាំងពិភពលោក ។ ពូចមាន់សាច់ដែលគេតែងតែប្រសិទ្ធនាមឲ្យ សំរាប់សំគាល់ដល់ក្រុមហ៊ុនបង្កាត់ពូជដូចជា : arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette ។ ប្រភេទពូជមាន់ខ្លះទៀត ត្រូវបានផលិតឡើងដោយក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel ។ រីឯពូជមាន់ដែលគេចិញ្ចឹមយកស៊ុតផង និងសាច់ផងរួមមាន : delkalb-warren 6 sal-link (អាមេរិក), hardy sex-linked (អាមេរិក), kabir (អីស្រាអែល), label (បារាំង), nara sex-linked (ជប៉ុន), parks hybrids, និង stino's white baladi (អេហ្ស៊ីប) ។
ពូជមាន់ដែល មានប្រយោជន៍ពីរយ៉ាង ( ផ្តល់សាច់ផងស៊ុតផង ) ត្រូវបានគេនិយមចូលចិត្តចិញ្ចឹមនៅពាសពេញពិភពលោក ដោយការប្រើប្រាស់មេមាន់សម្រាប់ក្រាប និងភ្ញាស់កូន ។ ការពិភាក្សាដោះស្រាយនៅតាមប្រទេសនានា កំពុងតែបន្តរហូតដល់សព្វថ្ងៃនេះ ដោយចោទជាបញ្ហាថា តើគេត្រូវជ្រើសរើសពូជក្នុងស្រុក ឬពូជនាំចូលបែបណា ដើម្បីបង្កាត់ ។ ជួនកាលគេបង្កាត់ពូជក្នុងស្រុកអាចមានគុណសម្បត្តិ ដូចជាធន់នឹងជំងឺ ធន់នឹងស៊ីតុណ្ហភាពផ្លាស់ប្តូរ ហើយយោងទៅលើអ្នកស្រុកដែលគេនិយមចូលចិត្ត " មាន់រស់ជាតិខ្លាញ់ និងងាយស្រួលទំពារ " ។ រស់ជាតិខុសគ្នាអាស្រ័យទៅលើចំណី ដែលយើងលែងឲ្យវាដើររកស៊ីដោយខ្លួនឯងដូចជា : ខ្ទឹមស, សត្វល្អិត ស្មៅ និងលាមកសត្វ ។ ការលូតលាស់យឺតធ្វើឲ្យសាច់ស្វិតពិបាកទំពារបន្តិច ។ ពូជបង្កាត់ដែលនាំចូលមិនមានជំងឺ អាចធ្វើឲ្យសត្វលូតលាស់យ៉ាងរហ័ស ដោយផ្តល់ចំណីអាហារមានគុនភាពល្អៗ ហើយផលិតពងច្រើន ។ ការបង្កាត់ពូជតែមួយតាមគ្រួសារ ទៅតាមលក្ខណៈធម្មជាតិ ទទួលបានលទ្ធផលទាបទាំងសាច់ ទាំងស៊ុត ។
តាម ការបញ្ចូលមាន់ឈ្មោលដែលគេនាំចូលមក ដើម្បីយកទៅបង្កាត់ជាមួយមេមាន់ក្នុងស្រុក, គុណសម្បត្តិមួយចំនួន នៃកូនមាន់កាត់ដែលមានកំលាំងមាំទាំនោះ អាចត្រូវបានគេធ្វើសហប្រតិបត្តិការ ក្នុងកម្មវិធីពង្រីកការចិញ្ចឹមមាន់នេះ នៅក្នុងភូមិដោយចំណាយទន់តិច ហើយអ្នកចិញ្ចឹមនៅតែផ្អែកទៅលើការភ្ញាស់ តាមលក្ខណ:ធម្មជាតិ និងការក្រាបដោយមេមាន់ ។ តាមធម្មតាការបង្កាត់ពូជញីឈ្មោលបែបនេះ ធ្វើឲ្យផលិតផលពងកើនឡើង, មាន់ឆាប់ធំធាត់ ហើយទទួលភាពធន់នឹងជំងឺពីបានាំចូលផង និងពីមេក្នុងស្រុកផង ។ កម្មវិធីនេះចង់អំពាវនាវឲ្យមានការកែលំអរពូជ ដោយការជ្រើសរើសពូជនាំចូលណា ដែលផ្តល់ទិន្ទផលខ្ពស់ ។
កូនមាន់ឈ្មោលនាំចូល មិនមានតំលៃថ្លៃទេ ជានិច្ចជាកាលគេតែងធ្វើការជុំរុះវាចោល នៅកន្លែងភ្ញាស់តែម្តង ។
៙ ពូជមាន់ឈ្មោលនាំចូល យកមកបង្កាត់ជាមួយ មាន់ញីក្នុងស្រុកទើបបានកូនមកល្អ ។
- មេមាន់ពង
ការពិភាក្សាបន្តទៀតអំពីប្រព័ន្ធគ្រប់គ្រង ឲ្យបានល្អសម្រាប់មាន់យកពង ។ ការព្រលែងមាន់ឲ្យដើររកស៊ី ដោយសេរីអាចធ្វើឲ្យមាន់ទទួលបានពន្លឺថ្ងៃ និងអាចរកចំណីអាហារស្រស់ដោយខ្លួនឯង ។ ពងដែលបានមកពីមាន់ប្រភពបែបហ្នឹង ជួនកាលគេលក់បាននូវតំលៃខ្ពស់ ពីព្រោះវាមានការបង្កើននូវគុណភាព ពណ៌ក្នុងពងលឿងបានយ៉ាងល្អ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេចាត់ទុកថា តំលៃនៃផលិតផលនោះជាទូទៅខ្ពស់ ជាងតំលៃនៃផលិតផលស៊ុត ដែលចិញ្ចឹមដាក់ទ្រុងដែរ ។ ការចិញ្ចឹមមាន់ឲ្យដើររកស៊ីដោយខ្លួនឯង អាចជួយសន្សំនូវការចំណាយក្នុងការទិញចំណីអាហារបានខ្លះ ។ ការង្កើននូវការការពារ ប៉ុន្តែអាចបង្កើននូវជំងឺ និងប៉ារ៉ាស៊ីតផ្សេងៗ ប្រសិនបើទ្រុងនោះសើម ។ការចិ ញ្ចឹមដោយដាក់ក្នុងទ្រុង ដោយមានកំរាលចំបើង លើបន្ទះក្តាឲ្យបានក្រាស់បន្តិច ឬការចិញ្ចឹមដាក់ទ្រុងសំណាញ់ ត្រូវបានគេអនុវត្តន៍យ៉ាច្រើននាពេលបច្ចុប្បន្ន ។ ការចិញ្ចឹមបែបនេះត្រូវការឲ្យមានប្រភពចំណីដែលមានតុល្យភាពត្រឹមត្រូវ តាមក្បួនខ្នាត ។ ដើមទន់សម្រាប់ធ្វើទ្រុងធំចំណាយតិច ទៅលើកំរាលជាងការចំណាយទៅលើទ្រុងសំណាញ់តូចៗ ។ ទ្រុងសំណាញ់សំចៃទីធ្លាងាយស្រួលក្នុងការប្រមូលយកពង សន្សំការចំណាយទៅលើកំលាំងពលកម្ម ប៉ុន្តែត្រូវចំណាយថវិកាច្រើនក្នុងការសាងសង់ ។ លាមកសត្វដែលធ្លាក់មកខាងក្រោមទ្រុង ឬក្រោមកំរាលបន្ទះក្តាតូចៗនោះ ជួនកាលវាបង្កើតឲ្យមានបញ្ហានូវការកកើតរុយដោយសារគំនរលាមកនោះ ។
បើការបន្ថែម ពន្លឺ ត្រូវបានអនុវត្តន៍ឡើងឲ្យបានបរិបូណ៌ នៅក្នុងការស់នៅក្នុងជីវិតមាន់ញីនោះ វាអាចបង្កើតផលិតកម្មពងបានមួយកំរិត ។ ចំពោះប្រភេទមាន់យកពងលឺហ្គន ( leghorn ) ពេលវេលាដែលល្អគឺវាទទួលពន្លឺឲ្យបានច្រើន នៅពេលវាមានអាយុ២០សប្តាហ៍ ។ ពេលវេលាដ៏ល្អប្រសើរបំផុតចំពោះពូជមាន់ ដែលផ្តល់ពងផង សាច់ផង គឺនៅអាយុ២១សប្តាហ៍ ។ ឬមាន់សាច់វិញពេលដែលល្អបំផុតគឺ នៅអាយុ២២សប្តាហ៍ ។ គេត្រូវធ្វើការអនុវត្តន៍តាមការបង្ហាត់បង្រៀន អំពីវិធីសាស្ត្រគ្រប់គ្រង ដែលជារឿយៗត្រូវបានផ្តល់ដោយក្រុមអ្នកបង្កាត់ពូជ ។ ការបង្រៀនទាំងនេះស្តីអំពីការថ្លឹងមាន់ញីជំទង់ នៅខណៈដែលគេធ្វើការបង្កើនពន្លឺឲ្យវា ។ គេត្រូវបន្ថែមពន្លឺឲ្យបានមួយម៉ោងក្នុងមួយសប្តាហ៍ម្តង រហូតដល់គ្រប់១៥ម៉ោង ។ ប្រសិនបើយើងបង្កើនការឲ្យពន្លឺឆាប់រហ័សពេក វាបណ្តាលឲ្យពងមាន់ទំហំតូច ។ ការបិទនិងបើកភ្លើងនៅពេលយប់ គឺជាកម្មវិធីគ្រប់គ្រងមួយបែបផ្សេងទៀត ដែលជួនកាលត្រូវបានគេប្រើប្រាស់ ដើម្បីជំរុញឲ្យមាន់ស៊ីចំណីឲ្យបានច្រើន ដែលនឹងបង្កើតអត្រាលូតលាស់របស់មាន់យកសាច់ ។ នៅកន្លែងចិញ្ចឹមបែបជំនួញធំៗ ការបើកភ្លើងត្រូវគេត្រួតពិនិត្យទៅតាមម៉ោងត្រឹមត្រូវ ។
កត្តា មួយផ្សេងទៀតដែលមាន់ផលិតពងបានច្រើន គឺតំរូវឲ្យគេធ្វើការប្រមូលពងរៀងរាល់ថ្ងៃ ។ ប្រសិនបើគេអនុញ្ញាតឲ្យមាន់រកស៊ីតាមទីធ្លាក្រាបពងនៅក្នុងសំបុក នោះផលិតកម្មរបស់វាអាចបានត្រឹមតែ៣០ពង ក្នុងមួយឆ្នាំ ស្មើនឹងពីរសំបុក ដោយមួយសំបុកៗមានពី ១២ ទៅ១៥គ្រាប់ ។ បើសិនជាទុកឲ្យវាពង ហើយប្រមូលយករហូតដល់ ២៥០គ្រាប់ ។ តែបើមានពន្លឺ១៥ម៉ោងក្នុងមួយថ្ងៃ មេនោះអាចផលិតពងបានរហូតដល់ ២៥០គ្រាប់ក្នុងមួយឆ្នាំ ។
អំពីសំបុក ( nests )
សំបុកដែលរៀបចំ និងកំរាលទ្រុង គេគួរគប្បីរៀបចំឲ្យបានស្រេចមុនពេលវាចាប់ផ្តើមពង ។ គេអាចសាងសង់សំបុកនេះអំពីឈើ , អំពីបន្ទះលោហៈធាតុ, លួសសំណាញ់, ដីឥដ្ឋ, កំទេចឥដ្ឋ, ឬក្រណាត់កន្ទេល ។ សំបុកនីមួយៗត្រូវធ្វើឲ្យបានទំហំប្រហែល ០,១២ម៉ែត្រគូប ។ គេអាចដាក់វាលើកំរាលក៏បាន ឬធ្វើដោយដាក់វាឲ្យខ្ពស់ពីកំរាលក៏បាន ឬចងភ្ជាប់ទៅនឹងជញ្ជាំង និងកន្លែងណាដែលងងឹតជាងគេបំផុតនៅក្នុងទ្រុងនោះ ។ គេគប្បីដាក់ចំបើស្ងួតធ្វើទ្រនាប់ខាងក្នុង ប៉ុន្តែចំបើងនោះត្រូវស្អាតល្អ ដើម្បីជៀសវាងកុំឲ្យប្រលាក់ពង ។ បើចងភ្ជាប់ឬព្យួរពីលើកំរាល គេគួរផ្តល់សំបុកដោយមានបង្គងនៅពីមុខ ។ សំបុករួម គេអាចប្រើប្រាស់សំរាប់ឲ្យមាន់ជាច្រើនពងបានក្នុងពេលតែមួយ វាជាការល្អប្រសើរបើសិនជាគេធ្វើឲ្យបានទំហំ៤ដងនៃសំបុកមាន់មួយ ។ បើសិនជាទ្រុងនោះត្រូវបានគេធ្វើអំពីកំរាលក្តារបន្ទៈតូចៗវិញ គេត្រូវរៀបចំសំបុកឲ្យបានសមរម្យ
គេ គួរគប្បីប្រមូលពងឲ្យបានញឹកញាប់ ហើយទុកវានៅកន្លែងត្រជាក់ ដើម្បីការពារកុំឲ្យឆាប់ខូចគុណភាព ។ អ្នកចិញ្ចឹមខ្លះប្រមូលពងចំនួន ៣ទៅ៥ដង ក្នុងមួយថ្ងៃនៅរដូវក្តៅ ។ ស៊ុតដែលទុកនៅសីតុណ្ហភាព ៣៧អង្សាសេ អាចមានគុណភាពល្អត្រឹមរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគេអាចទុកស៊ុតបានរហូតដល់ ១០០ថ្ងៃ នៅសីតុណ្ហភាព ៣អង្សាសេ ។ គេអាចទុកពងបានរយៈពេលយូរក្នុងកំរិត៣អង្សាសេ ប៉ុន្តែនៅសីតុណ្ហភាព ១០អង្សាសេ វាមានលក្ខណល្អប្រសើរដែរ ដើម្បីរក្សាទុកក្នុងរយៈពេលខ្លីជាងនេះ ។ ការណែនាំទាំងនេះគឺសំរាប់តែអ្នកដែលជួញដូរស៊ុតប៉ុណ្ណោះ ។
ស៊ុតសម្រាប់ភ្ញាស់ចាំបាច់គេត្រូវថែក្សាឲ្យបានល្អ និងមិនត្រូវទុកវាឲ្យលើសពី ១០ទៅ ១៤ថ្ងៃឡើយ។
ការដាក់ទ្រនំ ( roosts )
តាម ទំលាប់របស់វា មាន់តែងដេកនៅលើដើមឈើ ដូច្នេះជាការល្អ ប្រសិនជាយើងធ្វើទ្រនំឲ្យវាដេក ។ ប៉ុន្តែចំពោះទ្រនំនេះមិនជាការចាំបាច់ទេ ។ មាន់ត្រូវការទ្រនំដែលមានប្រវែង ២០ស.ម ក្នុងមាន់មួយក្បាល ។ បង្គងធ្វើឲ្យលាមកធ្លាក់មកគរលើគ្នា គឺជាការងាយស្រួលក្នុងការប្រមូលធ្វើជី ។ បើទ្រុងចិញ្ចឹមនោះត្រូវបានគេសង់ ដោយមានទ្រនំ វាជាការងាយស្រួលបោសសំអាត ឬប្រមូលលាមកចេញ ។
ការជំរុះចោល ( culling )
ការ ជំរុះចោលត្រូវបានអនុវត្តន៍ ដើម្បីយកមាន់ណាដែលមិនពងចេញពីហ្វូង ។ ការធ្វើបែបនេះធ្វើឲ្យគេសន្សំការចំណាយ បានពីការចាប់ និងការយកចេញពីហ្វូងនូវមាន់ណាដែលមិនផ្តល់ពង ។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវប្រុងប្រយ័ត្នដោយមិនត្រូវជំរុះចោលនូវបក្សីណា ដែលជំរុះស្លាបក្នុងរយៈពេលខ្លីទេ ពីព្រោះវាអាចផ្តល់ពងបន្ទាប់ពីការអាក់ពងមួយរយៈកន្លងមក ។ ប្រដាប់សម្រាប់ចាប់មាន់ ( catching hook ) គឺជាឧបករណ៍មួយជួយសំរួលក្នុងការចាប់មាន់ ។ គេអាចសំគាល់សញ្ញាមាន់ដែលមិនផ្តល់ពងដូចតទៅ : សិរមាន់មានភាពស្វិតរួញ, របក, និងមានភាពស្លេកស្លាំង, នៅជុំវិញភ្នែក និងចំពុះមានពណ៌លឿង, ណង់មានភាពស្ងួតនិងគគ្រើម , រន្ធគូថតូចមានរាងជារង្វង់ខ្ជឹប ហើយមានពណ៌លឿង ចន្លោះឆ្អឹងពុយប៊ីស ទាំងពីរស្មើនឹងម្រាមដៃតែមួយ, និងចន្លោះពីឆ្អឹងពុយប៊ីសទៅឆ្អឹងទ្រូង បានត្រឹមតែ២ម្រាមដៃ ។ ចូរចំណាំថា យោងទៅលើជាតិពណ៌ ដែលធ្វើឲ្យសែននៃបក្សីមានពណ៌លឿង គឺដោយសារការទទួលយកជាតិពណ៌លឿងនៅក្នុងចំណីអាហារ ។ ផ្ទុយទៅវិញមាន់ដែលផ្តល់ពងបានល្អមានលក្ខណៈដូចតទៅ : សិរធំមានពណ៌ក្រហមហើយរលោង, ជុំវិញភ្នែក និងចំពុះមានពណ៌ស ដោយអាចលូកម្រាមដៃ៣ចូលទៅចន្លោះឆ្អឹងពុយប៊ីសទាំងពីរ
ទៅ ៣សប្តាហ៍ ក្នុងអំឡុងពេលវាជំរុះរោម ។ ការប្រុងប្រយ័ត្នក្នុងការជ្រើសរើសយកមាន់ ដែលមិនពងចេញពីហ្វូងនេះ ចាំបាច់ត្រូវការពារកុំឲ្យមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់មាន់ដែលកំពុងតែពងល្អ។
មាន់សម្រាប់បង្កាត់ពូជ ( breeders )
គ្រឹះស្ថាន បង្កាត់ពូជតាមរបៀបនិមួយៗ បានលក់មេបាពូជ និងផ្តល់សៀវភៅណែនាំ ដើម្បីធ្វើឲ្យការចិញ្ចឹមបក្សី នៅជំនាន់ក្រោយទទួលបាននូវផលិតកម្មខ្ពស់ ទាំងសាច់ ទាំងស៊ុត ។ ដើម្បីវិនិច្ឆ័យនូវអត្រាមាន់ពេញវ័យគេត្រូវជ្រើសរើស សត្វម្តងមួយៗ ជាតំណាងឲ្យហ្វូងសត្វ ដើម្បីយកទៅថ្លឹង ។ បើចង់ថ្លឹងមាន់ឲ្យបានត្រឹមត្រូវនោះ គេត្រូវប្រើវិធីមួយយ៉ាងងាយស្រួល គឺគេត្រូវដាក់មាន់នោះក្នុងជញ្ជីង ដែលមានរាងជាសាជីសំរាប់ដាក់មាន់ ដោយដាក់ក្បាលទៅមុន ។ ដោយសារតែតំលៃ និងពូជមាន់ទាំងនេះមានតំលៃថ្លៃជាងកូនមាន់ដ៏ទៃៗទៀតច្រើនដងក៏ដោយ ក៏គេនៅតែស្នើឲ្យមានការយកចិត្តទុកដាក់អនុវត្តន៍រាល់ការគ្រប់គ្រង ទាំងអស់ ឲ្យបានល្អប្រសើរដែរ ។
ការកត់ត្រា ( records )
គេ គួរតែធ្វើការកត់ត្រាឲ្យបានរៀងរាល់ថ្ងៃ នៅលើតារាងដែលគេដាក់នៅក្នុងទ្រុងមាន់ ។ យល់ល្អត្រូវដឹកបន្ទាត់នៅលើប្រតិទិន ថ្ងៃ ខែ ឬបិតក្រដាសនៅជាប់នឹងក្តារនោះក៏បាន ។ នៅលើបន្ទះក្តារនេះរួមមានកន្លែងសំរាប់កត់ត្រាអំពី : អត្រាសត្វស្លាប់, កាលបរិច្ឆេទនៅពេលកូនមាន់ញាស់, កាលបរិច្ឆេទ និងប្រភពនៃការនាំចំណីចូល, ការប្រើប្រាស់ចំណីអាហារ, ផលិតកម្មស៊ុតរៀងរាល់ថ្ងៃ និងការកត់ត្រាអំពីការគ្រប់គ្រងផ្សេងៗ ឬបញ្ហាជំងឺមួយចំនួន ។ល។ ថ្វីត្បិតតែតារាងនេះមិនមានន័យគ្រប់គ្រាន់ចំពោះអ្នកចិញ្ចឹមសត្វ ក៏ដោយ ក៏ការកត់ត្រាទាំងនេះមានសារសំខាន់បំផុត ក្នុងការរៀបចំផែនការការចិញ្ចឹមសត្វ និងកម្មវិធីទប់ស្កាត់ជំងឺនៅពេលអនាគត៕
- ប្រើស្លឹកស្តៅការពារជំងឺរាតត្បាតលើមាន់
ក្នុងការ
ចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសជំងឺ ។
ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត
ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា ។
ប្រសិនបើយើងមិនមានវិធានការទប់ទល់ទាន់ពេលវេលាទេ
ធ្វើឲ្យមាន់ឆ្លងងាប់អស់ពីទ្រុងតែម្តង ។
ឆ្លើយតប
នឹងបញ្ហានេះ បងស្រី ទុំ កាង ដែលជាកសិកររស់នៅភូមិអង្កាញ់ ឃុំឈើកាច់
ស្រុកបាភ្នំ ខេត្តព្រៃវែង
គាត់បានប្រើប្រាស់ស្លឹកស្តៅធ្វើជាឱសថការពារជំងឺរាតត្បាតនេះ
យ៉ាងមានប្រសិទ្ធភាព ។ មិនថារដូវណាជារដូវណាទេ
ជារៀងរាល់ព្រឹកបងស្រីតែងតែបេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុក
រួចលាយជាមួយទឹកប្រហែល ១ លីត្រ ។ បន្ទាប់មក យកស្រូវ
ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ចំនួន ២ ឬ ៣ កំប៉ុង
ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ
ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។ ក្នុង ១ ថ្ងៃ
បងស្រីបាចស្រូវ ឬអង្ករឲ្យមាន់ស៊ីពី ២ ទៅ ៣ដង
ចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង ។
នៅក្នុងភូមិអង្កាញ់ទាំងមូល បងស្រី ទុំ កាង
គឺជាអ្នកដែលចិញ្ចឹមមាន់បានល្អ ឬកាក់កបជាងគេ ។
មាន់របស់គាត់មិនដែលកើតជំងឺទេ
ទោះបីជាមាន់អ្នកជិតខាងនៅក្នុងភូមិនោះកើតជំងឺឆ្លងងាប់អស់ក៏ដោយ ។
សព្វថ្ងៃ បងស្រីចិញ្ចឹមមាន់បានចំនួន ៧ ក្បាល ហើយទទួលបានកូនលក់ពី ២
ទៅ ៣ សារក្នុងមួយសំបុក ដែលជាមធ្យមក្នុងមួយសំបុកមាន ១០ ក្បាល ។
សរុបមក ស្លឹកស្តៅអាចប្រើជាឱសថព្យាបាលជំងឺរាតត្បាតលើមាន់បាន
ហើយមិនចាំបាច់តែរដូវជំងឺរាតត្បាតនេះមកដល់ទេ ។
បងប្អូនកសិករគួរការពារវាជាមុន ដូចបទពិសោធន៍ជាក់ស្តែងរបស់បងស្រី
ទុំ កាង ខាងលើ ៕- ស្នូកទឹក (Water)
គេមិន ត្រូវទុកស្នូកទឹកចោលដោយគ្មានការសំអាត និងគ្មានទឹកត្រជាក់សំរាប់មាន់គ្រប់គ្រាន់នោះទេ។ មាន់ត្រូវការទឹករៀងរាល់ ១៥-២០នាទីម្តង ។ ទឹកដែលផ្តល់ត្រូវស្អាតល្អ ហើយដាក់ឲ្យបានគ្រប់គ្រាន់ ការដាក់ទឹកជាការងារមួយសំខាន់បំផុតរបស់អ្នកថែរក្សា ។ ស្នូកទឹកត្រូវតម្រូវទៅតាមអាយុរបស់មាន់ ដូចបានបង្ហាញក្នុងរូបទី៥ ។ ស្នូកទឹកសាមញ្ញបំផុតគឺ កំប៉ុងដាក់បញ្ចូលទៅក្នុងចានសំប៉ែតៗ ដោយទំលុះឲ្យមានរន្ធប្រហែល ១,៥ ស.ម ចេញពីគែមមាត់កំប៉ុង ។ ដាក់ទឹកឲ្យបានពេញហើយគ្របវាដោយចានសំប៉ែត ។ ដៃមួយកាន់កំប៉ុងសំប៉ែត ហើយដៃម្ខាងទៀតកាន់កំប៉ុងមូល ដាក់ទឹករួចក្រឡាប់វាឲ្យបានរហ័ស បន្ទាប់មកអ្នកនឹងបានឃើញទឹកចេញតាមរន្ធដែលចោះនោះ កាលណាទឹកឡើងដល់រន្ធកំប៉ុងចោះហើយ ទឹកនោះនឹងនៅហ្នឹងថ្កល់ក្នុងចានសំប៉ែត ។ កំប៉ុងតូចតម្រូវទៅតាមសត្វតូច ប៉ុន្តែបើសត្វធំគេត្រូវដាក់កំប៉ុងធំ ទៅតាមចំណុះដែលវាត្រូវការ ។ប្រព័ន្ធទឹកផឹក
ប្រព័ន្ធផ្តល់ទឹកផឹកផ្សេងៗគ្នាសម្រាប់មាន់ដូចជា ដបប្លាស្ទិច, ស្នូក ឬក្បាលដោះ
ប្រដាប់ ដាក់ទឹកដទៃទៀតធ្វើឡើងតាមរបៀប ប្រើឆ្នាំងធ្វើអំពីឥដ្ឋ ដែលមានរន្ធ ឬមានចង្អូរតាមរឹមរបស់វា នឹងចានរាក់ៗ ។ ដបដែលអាចរំកិលបានចងភ្ជាប់ទៅនឹងជញ្ជាំង ឬដាក់បញ្ឈរដោយឲ្យមានកំពស់សមរម្យពីលើចាននោះ ។ ឃ្លោកដែលគេពន្លិចទៅក្នុងដីឲ្យហ្នឹង ហើយចោះរន្ធទំហំសមល្មម លើជ្រុងដែលគេកាត់ ។
គ្រឿងស្វ័យប្រវត្តិផ្សេងៗ ត្រូវគេផលិតឡើង ដើម្បីច្រានទឹកបំពេញស្នូកទឹកឲ្យនៅពេញជាដរាប រូបភាពដែលពន្យល់នេះ គឺជារូបភាពមួយដែលគេធ្វើឡើង ជាមួយធុងសាំងយ៉ាងស្អាតមានចំណុះ ១៩៣លីត្រ ដែលតភ្ជាប់ទៅនឹងទុយោបន្ទះស័ង្កសី ទៅស្នូកកំពស់ប្រហែល១០ស.ម ។ ចង្ហូរទឹកតាមទុយោដោយលៃលកតម្រូវតាមក្បាលរូប៊ីណេ ហើយបំពង់សម្រាប់ផ្ទុកទឹកសំណល់ គឺនៅខាងក្រៅទ្រុង ។ នៅខាងលើស្នូកទឹកនោះ ត្រូវការឲ្យមានទ្រនុងមួយការពារ ( ចម្រឹងវិលចុះឡើង កុំឲ្យមាន់ទុំពីលើ ) ។ យើងត្រូវឧស្សាហ៍ពិនិត្យមើល ទឹកនៅក្នុងស្នូកទាំងអស់ ឲ្យនៅពេញដដែល ប៉ុន្តែប្រយ័ត្នកុំឲ្យហូរហៀរទៅលើកំរាល ។ ដើម្បីរក្សាឲ្យកំរាលស្ងួតជានិច្ច ស្នូកទឹកនិមួយៗ ត្រូវបានគេដាក់ឲ្យនៅចន្លោះបន្ទះក្តារ ដែលគេតំរៀបសំរាប់ទប់ឲ្យមានលំនឹង ឬចងព្យួរដោយដាក់លើថាសសំណាញ់លួសសំយ៉ុង កំពស់ ៦ស.ម មកពីកំរាល ។ ស្លែចាប់ផ្តើមកាន់យ៉ាងឆាប់រហ័សបំផុត បើសិនជាគេមិនបានសំអាតវាឲ្យបានញឹកញាប់ទេនោះ ដូច្នេះបញ្ហានេះមិនត្រូវបណ្តោយឲ្យកើតមានឡើងទេ ។ គេតែងតែប្រើប្រាស់ដងវែង ដើម្បីសំអាតកំទេចកំទីឲ្យស្អាត និងត្រូវសំអាតស្នូកទឹកមាន់ជាមួយច្រាស់យូរៗម្តង ។
- ស្នូកចំណី (Feeders)
ការផ្តល់ចំណីអាហារឲ្យបានគ្រប់គ្រាន់ជាបន្តរហូតដល់មាន់
គឺជាកិច្ចការមួយសំខាន់របស់អ្នកចិញ្ចឹមសត្វស្លាប ។
ប្រភេទស្នូកចំណីដែលមានបណ្តោយវែង មានគែមសងខាង
អាចត្រូវបានធ្វើឡើងអំពីឈើ,
លោហៈធាតុ, ឬ ឫស្សី។ ត្រូវដាក់ស្នូកចំណីរាយជាជួរឲ្យបានគ្រប់គ្រាន់
ដើម្បីឲ្យបក្សីទាំងនោះស៊ីចំណីបានក្នុងពេលជាមួយគ្នា ។
មិនដូច្នេះទេសត្វដែលខ្សោយនឹងងាប់ ដោយសារការចឹកស៊ីសាច់គ្នា ។
ចន្លោះដែលគួរតំរៀបស្នូករៀងគ្នាសំរាប់បក្សីគឺ : កូនមាន់អាយុ
០-៨សប្តាហ៍ ត្រូវទុកចន្លោះ ២,៥ស.ម , មាន់ដែលមានអាយុពី
៩-១៦សប្តាហ៍ ត្រូវទុកចន្លោះ ៦,៧ស.ម, មាន់សម្រាប់បង្កាត់ពូជ
១០,២ស.ម, មាន់ពងកូនកាត់ទុក ៣,៨ស.ម, មាន់ពង និងមាន់ទោទុក ៧,៦,
ទាទុក ៥ស.ម, និងក្ងានទុក ៦,៤ស.ម ។
ប្រដាប់ដាក់ជំណីអាហារ
ក/ ស្នូកដាក់ចំណីផ្សេងៗគ្នាសំរាប់ដាក់ចំណីមាន់ : ថាសសំរាប់កូនមាន់, ស្នូកវែងសំរាប់ចំណីអាហារសើម, និងស្នូកចំណីដោយចងព្យួរ សំរាប់ការផ្តល់ចំណីស្ងួត
ស្នូកចំណីដោយចងព្យួរ
ខ
/ ស្នូកចំណីដោយចងព្យួរអាចត្រូវបានគេធ្វើឡើង អំពីបន្ទះលោហៈធាតុ
ឬប្លាស្ទិច ។ ស្នូកចំណីទាំងនេះអាចផ្ទុកចំណីអាហារ
និងកាត់បន្ថយការកំពប់

No comments:
Post a Comment