ការចិញ្ចឹមទា


-ការចិញ្ចឹម​ទា​ដោយ​ប្រើ​ចំណី​ផ្សំ​ដោយ​ខ្លួនឯង

មាន​បុរស​ម្នាក់​ជា​ជនជាតិ​ហ្វីលីពីន​ឈ្មោះ Leo Dator អាយុ ៤៣​ឆ្នាំ គឺជា​អ្នក​ចិញ្ចឹម​ទា​យក​ពង​ម្នាក់​ដែល​ទទួល​នៅ​ជោគជ័យ​បំផុត គឺ​គាត់​ខ្លួនឯង​និង​ក្រុម​គ្រួសារ​គាត់​បាន​ចាប់​ យក​មុខរបរ​នេះ​តាំងពី​ឆ្នាំ ១៩៨៤ មកម្ល៉េះ ។​
​ កសិករ​រូបនេះ​គាត់​បញ្ចៀស​បាន​នូវ​ការប្រើ​ចំណី​ពី​រោងចក្រ​ទាំងស្រុង គ្រប់​ចំណី​ទាំងអស់​ដែល​បាន​ផ្តល់​ឲ្យ​ទា​របស់​គាត់ គឺ​គាត់​ផ្សំ​ឡើង​ដោយ​ខ្លួនឯង នេះ​ក៏​ព្រោះ​តែ​គាត់​មិនមាន​​លទ្ធភាព​ទិញ​ចំណី​ទាំងនោះ​មក​ឲ្យ​ទា​គាត់​ស៊ី ។ គ្មាន​នរណា​ម្នាក់​ជឿ​ទេ​ថា​គាត់​អាច​ធ្វើដូច្នេះបាន ប៉ុន្តែ​កសិករ​រូប​នេះ​និង​អ្វី​ដែល​គាត់​អាចធ្វើ​បាន​គឺជា​រឿង​ដោយឡែក ។
​ ឧស្សាហកម្ម​សាច់​ទា និង​ពង​ទា​គឺជា​មុខរបរ​មួយ​កាក់កប​គួរ​សមបើ​យើង​អាច ចំណាយ​អស់​តិច​និង​អាច​ផ្សំ​ចំណី​ឲ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់ ។ សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី ម្លោះ​ហើយ ចំនួន​អ្នក​ចិញ្ចឹម​បាន​ថយចុះ​យ៉ាង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។​
​នៅ​ប្រទេស​យើង​ការចិញ្ចឹម​ទា​, យើង​និយមឲ្យ​វា​ស៊ី​ស្រូវ និង​ចំណី​ផ្សំ​ខ្លះទៀត ប៉ុន្តែ​ពេល​នេះ​ស្រូវ​ឡើងថ្លៃ និង​អ្វីៗ​ក៏​ថ្លៃ​ធ្វើឲ្យ​ការ​ទិញស្រូវ​ឲ្យ​ជា​ចំណី​សម្រាប់​ទា​មាន​ ការពិបាក​ ច្រើន ។​
​តាម​ការពិសោធន៍​របស់លោក Leo Dator អ្នក​ចិញ្ចឹម​ទា​ដែល​មាន​បទពិសោធន៌​ជា​ង ២០​ឆ្នាំ កន្លងមកហើយ​បាន​បកស្រាយ​ពី​ពិសោធន៌​របស់​គាត់​ថាៈ កាល​គ្រា​ចាប់​ផ្តើមដំបូង​ ខ្ញុំ​បាន​ព្យាយាម​រក​ចំណី​សម្រាប់​ផ្តល់​ឲ្យ​ទា​របស់​ខ្ញុំ​ចំនួន ១៥០០​ក្បាល វា​គឺជា​រឿង​មួយ​យ៉ាង​លំបាក​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស៊ូទ្រាំ​តស៊ូ សម្រាប់​ការប្រឈមមុខ​រឿង​ចំណី​នោះ ដំបូង​បំផុត​ខ្ញុំ​បាន​ប្រមូល​ទិញ​ដំឡូងឈើ ដំឡូងជ្វា ស្លឹក​-​ទងដំឡូង​ល្វា យក​មក​ច​ញ្ច្រាំ​​ឲ្យ​ខ្ទេច​រួច​ឲ្យ​ទា​ទាំងនោះ​ស៊ី ខ្ញុំ​បាន​ប្រមូល​ទិញ​ខ្ចៅ ខ្យង លៀ​ស គ្រំ​តូចៗ មក​កិនបំបែក​ឲ្យ​វា​ស៊ី​ជា​បន្ថែម សូម្បី​ធាង ស្លឹក មើមត្រាវ​ក៏​ខ្ញុំ​បាន​សាកល្បង​ដែរ​ហើយ​ទាំងអស់​នោះ​ទទួល​បាន​ជោគជ័យ​បំផុត ចំណាយ​តិច​បំផុត ហើយ​លទ្ធផល​វិញ​គឺ​ល្អ​ជាង​ការឲ្យស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ទៅ​ទៀត ។​
​​លោក Leo Dator បានឲ្យដឹង​ទៀត​ថាៈ​មាន​ភ្នាក់ងារ​តំណាង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ពី​ ក្រុមហ៊ុន​នានា បាន​មក​ទាក់ទង​ខ្ញុំ​ដោយ​បាន​ប្រាប់​ខ្ញុំ​ពី​ប្រភេទ​ចំណី​ដែល​គេ​ធ្វើ គឺ​ប្រកប​ ដោយ​គុណភាព ល្អ​យ៉ាង​នេះ ល្អ​យ៉ាងនោះ​មិនអាច​ប្រៀប​ស្មើ​ជាមួយ​ចំណី​យ៉ាង​សាមញ្ញ​របស់ខ្ញុំ​ឡើយ ។​
  • ​គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ស្លឹក​មើម​គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត ។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​)
  • ​​ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង​
  • ​​ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​
​​សរុបសេចក្តី​មក​ចំណី​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​ទា​របស់​ខ្ញុំ​គឺ​មាន​ដូចខាងក្រោម​នេះ​
  • ​​ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​
  • ​​ដំឡូងឈើ ដំឡូងជ្វា ស្ងោ​, ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច​, សំបកចេក​ផ្អាប់​
  • ​​ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ីស្រស់ៗ
  • ​​ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​
  • ​​ខ្យង​ខ្ចៅ លៀ​ស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញ​យក​មក​ឲ្យ​វា​ស៊ី ពី​អ្នក​ដែល​គេ​ដើររក​
  • ​​ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង​ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​
  • ​​ត្រី​ល្អិតៗ​ស្រស់ៗ ដែល​គេ​រកបាន​ពី​សមុទ្រ មួយ​សប្តាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្តង​លាយ​ជាមួយ​កន្ទក់ ។​
​ ​ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ល្អ​បំផុត ។ សព្វថ្ងៃ​នេះ​កសិដ្ឋាន​របស់ខ្ញុំ​ផ្តល់​សាច់​ទា ពង​ទា ស្ទើរ​ទាំងអស់​ទៅ​ក្នុង​ទីផ្សារ​នៃ​ទីក្រុង​ម៉ា​និល ព្រមទាំង​មាន​បញ្ជូនទៅ​លក់​ឲ្យ​ប្រទេស​ផ្សេងៗ ក្នុង​អាស៊ី​ផងដែរ វា​គឺជា​ជោគជ័យ​មួយ​ដោយ​ប្រើប្រាស់​វិធី​ផ្តល់​ចំណី​យ៉ាង​សាមញ្ញ​បំផុត ។​
​ ចាប់តាំងពី​ពេល​ចិញ្ចឹម​ដំបូង​រហូតមកទល់​ពេលនេះ ខ្ញុំ​មិនដែល​ជួបប្រទះ​បញ្ហា​ជំងឺ​រាតត្បាត​ទា​របស់​ខ្ញុំ​ឡើយ កន្លែង​ចិញ្ចឹម​ត្រូវបាន​សំអាត​ជា​រៀងរាល់ថ្ងៃ ទឹក​សម្រាប់​ឲ្យ​ទាលេង​ត្រូវបូម​ប្តូរ​មក​ច្រោះ​ឲ្យ​ស្អាត រួច​ទើប​បង្ហូរ​ចូល​វិញ ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បាន​ទាំងស្រុង ។​
​ ​យើង​បាន​ភ្ញាស់​ពង​ទាំងអស់​ដែល​យើង​ត្រូវការ យើង​ជ្រើស​យកតែ​ពូជ​បង្កាត់​ល្អ មាន​ពង​ច្រើន ហើយ​ព្យាយាម​រក្សា​ពូជ​នោះ​រហូតមក​ទល់​ពេល​សព្វថ្ងៃ​នេះ ។​
​​ខ្ញុំ​មានពូជ​ទា​យ៉ាង​ល្អ ជា​ពូជ​ទា​ដែល​សម្រាំង​នៅក្នុង​កន្លែង​នេះ​តែម្តង ។​
​​ជារឿយៗ​ពេក លោក Leo Dator ត្រូវបាន​គេ​អញ្ជើញ​ឲ្យទៅ​ធ្វើ​ជា​វាគ្មិន ពន្យល់​ពី​ជោគជ័យ​របស់​គាត់​ក្នុង​ការចិញ្ចឹម​ទា​ឲ្យដល់​អ្នកបច្ចេកទេស​ ចិញ្ចឹម​ទា និង​អ្នក​ដែល​មាន​បំណង​ ចិញ្ចឹម​ទា​ដោយ​គ្មាន​ការ​លាក់​របៀប​អ្វី​ទាំងអស់​, ដោយ​លោក Leo Dator មានជំនឿថា បើ​គេ​ស្គាល់​កសិដ្ឋាន​របស់គាត់ និង​រូប​គាត់​កាន់តែ​ច្រើន​វា​នឹង​ធ្វើឲ្យ​គាត់​អាច​លក់​ទាបាន​កាន់តែច្រើន​ ។​
​សព្វថ្ងៃនេះ​លោក Leo Dator មិន​ត្រឹមតែ​លក់​សាច់​ទា​រស់​ឬ ធ្វើ​រួច​ប៉ុណ្ណោះ​ទេ​តែ​ក៏​មាន​លក់​ស៊ុត​ទា ស៊ុត​ទាប្រៃ​ច្រើន​ប្រភេទ កូន​ទា ពង​ទា​កូន និង អាហារ​ខ្លះ​ដែល​ផ្សំ​ពី​ពង​ទា​ផងដែរ ។​
​​វា​ជា​រឿង​មួយ​ដែល​គួរ​ត្រូវបាន​យកមក​ពិចារណា ហើយក៏​ជា​គំរូ​មួយ​យ៉ាង​ល្អ​ផងដែរ ។​
​​សព្វថ្ងៃនេះ​លោក Leo Dator មាន​ពង​ទា​ពី ៣០.០០០-៥០.០០០ សម្រាប់​លក់​ឲ្យ​ទីផ្សារ​ដោយ​មាន​មេទាព​ង​ត្រឹម​ចំនួន ៥៥.០០០ ប៉ុណ្ណោះ ។ គាត់​អាច​ស្មាន​ពី​ចំនួន​ពង​ទាទ​ទួល​​បាន​ជា​ប្រចាំ​ថ្ងៃ គឺ​មិន​ខុសពី ៥០.០០០​ពង​ទេ បើ​វា​ធ្លាក់​ទាប​ក៏​មិនតិច​ជាង ៣០.០០០​ដែរ។​

-​ការចិញ្ចឹម​ទា​ ​តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​

១- ការជ្រើសរើស​ពូជ​
  • ជា​ទា​ជំនាន់ អ៊ី អ៊ិក្ស អិម ដែល​បង្កើតឡើង​ដោយ​ការ​ភ្ញាស់​ចេញពី​ពង​ទា អ៊ី អ៊ិក្ស អិម ។
  • ជ្រើសរើស​យក​កូន​ទា​ដែល​មាន​ឆ្អឹង​រឹងមាំ ។​
  • ដងខ្លួន​មាន​រាង​ជា​ចតុកោណ​ស្មើ ។​
  • ឆ្អឹង​គុម្ព​កន្ទុយ​រន្ធ​គូថ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្នា​ចំពោះ​ទា​មេ ចំណែកឯ​ទា​បា​វិញ​ត្រូវ​ឆ្អឹង​នៅ​ជិត​គ្នា ។​
២- ការសង់​ទ្រុង​ទា​
  • ការសង់ ​ទ្រុង​ទា​ត្រូវធ្វើឡើង​នៅតាម​បណ្តោយ​ថ្ងៃ ។ បណ្តោយ​ទ្រុង ១០​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ។ តំរូវ​ចំនួន ២៥០ ទៅ ៥០០​ក្បាល ។ ការធ្វើ​ទ្រុង​បែប​នេះ​ជា​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ។​
  • ជុំវិញ ​ទ្រុង​ដែល​សង់​គួរតែ​យក​ស្បៃ​នីឡុង​ព័ទ្ធជុំវិញ ឬ​យក​សំណាញ់​ដែក​ព័ទ្ធជុំវិញឬ​យក​សំណាញ់​ដែក​ព័ទ្ធ​ជា​ការប្រសើរ ដើម្បី​ការពារ​សត្វ​ផ្សេងៗ​មក​យាយី​ជីវិត​សត្វ​ទា និង ​ការចំលង​មេរោគ។
  • ចំពោះ​ដំបូល​ទ្រុង គួរតែ​ប្រក់​ស្លឹក​ធ្វើ​ពី​ស្បូវ ជៀសវាង​យក​ដែក​មក​ប្រក់ ជាហេតុ​បណ្តាលអោយ​ឡើង​កំដៅ​នៅពេល​រដូវក្តៅ ។​
  • កំពស់​រោង​ទា ប្រមាណ ១.៥​ម៉ែត្រ ទៅ ២​ម៉ែត្រ ។​
  • នៅ​ក្នុង​ទ្រុង​ទា​ត្រូវ​ក្រាល​អង្កាម​រស់ ឬ​មិន​បាច់​ក៏​បាន​ដែរ បើ​ក្រាល​វា​ចំណេញ​ការធ្វើ​ជី​អង្កាម​រស់​ដើម្បី​យកទៅ​ដាក់​ស្រែ ។​
៣- ការថែទាំ​កូន​ទា​
  • កូន​ទា​ដែល​ញាស់​បាន ១​សប្តាហ៍​ហើយ ត្រូវ​យក​មេ អ៊ី អ៊ិក្ស អិម បញ្ច្រក​ក្នុង ១​ក្បាល ១​សេ​សេ។​
  • បើ ​អាកាសធាតុ​ប្រែប្រួល​ត្រជាក់​ខ្លាំង យើង​ត្រូវ​យក​ក្អម​មក​ចង​ព្យួរ ដុត​ធ្យូង​ដើម្បី​រក្សា​សីតុណ្ហភាព បើសិនជា​ស្ថិតនៅ​ក្នុង​រដូវប្រាំង​វិញ លើ​ផ្ទៃ​ដែល​កូន​ទា​រស់​នៅ​មិន​ចាំបាច់​ក្រាល​អង្កាម​ទេ ។​
  • យក ​មេ អ៊ី អ៊ិក្ស អិម ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ១០០០០​លីត្រ អោយ​កូន​ទា​ផឹក​ជា​រៀងរាល់ថ្ងៃ (ទឹកស្អាត ១០​លីត្រ លាយ​មេ​អ៊ី អ៊ិក្ស អិម ១​សេ​សេ​) ។ ទឹក​ដែល​លាយ​នេះ​មិន ​អាច​ទុក​លើសពី ២៤​ម៉ោង​ទេ បើ​ទា​ផឹក​មិន​អស់​ត្រូវ​ជះ​ទៅលើ​កន្លែង​ដែល​មាន​ក្លិនស្អុយហើយ​យើង​ចាប់​ លាយ​សារជាថ្មី​ដោយ​អនុវត្តន៍​តាម​របៀប​នេះ​ជា​រៀងរាល់ថ្ងៃ បើសិនជា​មាន​ជំងឺ​ក៏ ​ងាយស្រួល​នឹង​ព្យាបាល​ដែរ ។
  • ឧស្សាហ៍ ​ព្យាយាម​សង្កេតមើល​ដំណើរ​សកម្មភាព​ទា​ទាំងឡាយ​នោះ បើ​ទាណា​មាន​ការប្រែប្រួល ត្រូវ​ចាប់​មក​បញ្ច្រក​មេ អ៊ី អ៊ិក្ស អិម ចាប់ពី ១-៣​សេ​សេ ចំពោះ​ទា ១​ក្បាល ហើយ​ទុក​មួយ​កន្លែង​សិន ។ បើសិន​ជា​សះស្បើយ​ហើយទើប​យើង​បញ្ចូល​ក្នុង​ហ្វូង​វិញ តែ​បើសិនជា​នៅ​មាន​បញ្ហា​ទៀត​សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ដើម្បី​យក​ថ្នាំ​ បសុសត្វ​ទៅ​ព្យាបាល ។​
  • យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ចំណី​មាន់ ៥​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍ អោយមាន់​ស៊ី ១ ឬ​២​ដង​
  • យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ទឹកស្អាត ៥​លីត្រ អោយមាន់​ផឹក​មួយ​សប្តាហ៍ ២​ដង។​
  • នៅ ​ជុំវិញ​បរិវេណ ដែល​ទា​តែងតែ​រស់នៅ (​ទ្រុង មាត់​ស្រះ​ទឹក ទឹក​ស្រះ​) គួរតែ​បាញ់ អ៊ី អ៊ិក្ស អិមបំផ្លាញ​បាក់តេរី​អាក្រក់ ក្នុង​១​សប្តាហ៍ ១ ទៅ ២​ដង ទោះជា​ត្រូវ​កូន​ទា ទា​ធំ​ក៏ ​មិន​អី​ដែរ (១:២៥០) ។ ការធ្វើ​បែប​នេះ​បរិស្ថាន​រស់នៅ​របស់​ទា​ល្អ ទា​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ បើ​ចង់បាន​ផល​ការចិញ្ចឹម​ត្រូវ​យកចិត្តទុកដាក់ ។​
៤- ករណី​ទា​មាន​ជំងឺ​
  • ជំងឺ ​ទាទ​ន់​ជើង គេ​ហៅថា ទា​ប៉ាប យើង​ប្រើ​មេ អ៊ី អ៊ិក្ស អិម បញ្ច្រក​១​ក្បាល ៣​សេ​សេ ក្នុង​១​ថ្ងៃ​៣​ដង បើ​មិន​បាត់​ត្រូវ​បញ្ច្រក​មេ អ៊ី អ៊ិក្ស អិម ១-២​សេ​សេ លាយ​ជាមួយ​បណ្តេញ ​ពណ៌​ខៀវ របស់​ក្រុមហ៊ុន ១-២​សេ​សេ ។ បើ​នៅ​តែ​មិនជា សូម​ប្រើ​ថ្នាំ​បសុសត្វ​របស់​ក្រុមហ៊ុន ឈ្មោះ​អា​មុក រឺ​ទំនាក់ទំនង​មក​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន ។​
  • ជំងឺ​ក្រហម​ភ្នែក សូម​ប្រើ​ម្សៅ​សំរិទ្ធ​លាយ​ជាមួយ​មេ អ៊ី អ៊ិក្ស អិម នឹង​ចំណីអាហារ​អោយ​ទា​ស៊ី។
  • ក្នុងករណី ​មាន​ជំងឺ​ផ្សេងៗ​ទៀត​លើសពីនេះ ឬ​ប្រើប្រាស់​ទៅ​មិន​មាន​ប្រសិទ្ធិភាព សូម​ទំនាក់ទំនង​មក​ក្រុម​ការងារ​របស់​យើងខ្ញុំ (០២៣ ៨៨ ២៥ ៥៥) ។​
  •  បង្កាត់​ពូជ​ទាកាប៉ា​ជាមួយ​ទាសា​ច់ ពូជ ​ទា​បង្កាត់​រវាង​ទាកាប៉ា​ជាមួយ​ទាសា​ច់ មាន​អត្ថប្រយោជន៍​ច្រើន ព្រោះ​វា​បាន​បង្កើត​ពូជ​ទា​មួយ​ថ្មី ដែលមាន​លក្ខណៈពិសេស​ដូចខាងក្រោម​នេះ :
  • ​វា​ធំ​លូតលាស់​លឿន​ជាង​ទាកាប៉ា​ពូជ​សុទ្ធ ឬ​ពូជ​ទា​ធម្មតា ប្រើពេល​ចិញ្ចឹម​ខ្លី ឆាប់​បាន​លក់​
  • ​វា​មាន​សាច់​ឆ្ងាញ់​ជាង​ទាកាប៉ា និង​ទា​សាច់​ធម្មតា មាន​ខ្លាញ់​តិចជាង​
  • ​ទម្ងន់​រវាង​ទា​ឈ្មោល និង​ទា​ញី​ខុសគ្នា​តិចតួច​
  • ​ទាំង​ទា​ឈ្មោល និង​ទា​ញី អាច​យកមក​បំប៉ន​ឲ្យ​ឆាប់​ធាត់ ដើម្បី​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើនជាង​ធម្មតា​
១- ការ​បង្កាត់​ពូជ​តាមបែប​ធម្មតា​
​បើ​យើង​ប្រើ​ ពូជ​ទាកាប៉ា​ឈ្មោល​មក​បង្កាត់​ជាមួយ​ទាសា​ច់​ញី យើង​អាច​បង្កាត់​ក្នុង​ម្តង​បានតែ​ចំនួន​បួន​ទៅ​ប្រាំ​ក្បាល​តែប៉ុណ្ណោះ ​នេះបើ​យើង​បង្កាត់​វា​តាមបែប​ធម្មជាតិ ដោយ​ឲ្យ​ទាកាប៉ា​ឈ្មោល​ជាន់​ទាសា​ច់​ញី (​ទាស​)
២- ការ​បង្កាត់​តាមបែប​សិប្ប​និមិត្ត​
​ការប្រើ​ ទឹកកាម​របស់​ទាកាប៉ា​ឈ្មោល​មក​បង្កាត់​ឲ្យ​ទា​ញី (​ទាស​) តាមបែប​សិប្ប​និមិត្ត អាច​ឲ្យ​យើង​បង្កាត់​បាន​រហូតដល់​២០ ទៅ​២៥​មេ ក្នុងករណី​ពិសេស​ខ្លះ អាច​បង្កាត់​បាន​រហូត​៤០ ទៅ​៥០​ក្បាល​ទា​ញី​ក៏បាន​។ ភាគរយ​នៃ​អត្រា​បង្ក​កំណើត​មាន​រហូតដល់​៩៥​ភាគរយ ឯ​អត្រា​ញាស់​វិញ​អាច​ទទួលបាន​រហូតដល់​៨៥​ភាគរយ​។​
៣- របៀប​ទទួលយក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោលduck1
​ជ្រើស​រើសយក​ ទាកាប៉ា​ឈ្មោល មាន​អាយុ​ពី​២៦ ទៅ​២៨​សប្តាហ៍​មាន​រូបរាង​ល្អ​មិន​ពិការ​ផ្នែក​ណាមួយ មាន​សុខ​ភាពល្អ​ពេញវ័យ​សម្រាប់​បន្ត​ពូជ បន្ទាប់មក​យើង​រៀបចំ​ទ្រុង​មួយ​បួន​ជ្រុង ដើម្បី​បង្ខាំង​ទាកាប៉ា​ឈ្មោល​នោះ អាចធ្វើ​ពី​ឫស្សី ឬ​ធ្វើ​ពី​ដែក​ក៏បាន ទ្រុង​អាចមាន​កំពស់ ៦០​ស​.​ម ទទឹង ៦០​ស​.​ម និង​បណ្តោយ ៦០​ស​.​ម ត្រូវធ្វើ​វា​ឲ្យ​មាន​ទ្វារ​ពី​ខាងលើ​សម្រាប់​ដាក់​ស្នូក​ទឹក ស្នូក​ចំណី ដើម្បី​ឲ្យ​ងាយស្រួល​ដាក់​ទឹក និង​ចំណី និង​ងាយស្រួល​សម្រាប់​ការថែទាំ​វា​ផង​។ ជញ្ជាំង​របស់​ទ្រុង គួរ​ធ្វើ​ពី​សំណាញ់​បន្ទះ​រនាបឫស្សី លៃ​យ៉ាងណា​ឲ្យ​មាន​ប្រហោង​អាច​ឲ្យ​មាន​ខ្យល់​ចេញចូល​បានល្អ និង​ឲ្យ​ទា​អាច​មើល​ចេញមក​ខាងក្រៅ​បាន​។​
​ត្រូវ​រក​ ទាកាប៉ា​ញី​ចំនួន​មួយ ឬ​ពីរ​ក្បាល​ដាក់​ក្នុង​ទ្រុង​មួ​យមក​រៀប​ដាក់​នៅជាប់​គ្នា​ជាមួយ​ទ្រុង​ របស់​ទាកាប៉ា​ឈ្មោល​នោះ​។ ទាកាប៉ា​ញី​ត្រូវ​រើសយក​ទា​ដែល​ពេញវ័យ​បន្ត​ពូជ ធ្វើបែបនេះ ដើម្បី​ជួយ​រំញោច​ឲ្យ​ទាកាប៉ា​ឈ្មោល​មាន​អារម្មណ៍​ចង់​បន្ត​ពូជ​។​
​អ្នកថែរក្សា​ ទា​ឈ្មោល​នេះ ត្រូវធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជន្ល​វា​ជាមួយ​ទាកាប៉ា​ញី ដើម្បី​ឲ្យ​វា​កញ្ជ្រោល​ចង់​រួមភេទ​ជាមួយ​ទាកាប៉ា​ញី​ដែល​នៅក្បែរនោះ​។ វិធី​ជន្ល​អាចធ្វើ​ដោយ​របៀប​ច្រើនយ៉ាង និង​ត្រូវធ្វើ​ដោយ​សន្សឹមៗ​ជា​រៀងរាល់ថ្ងៃ​។ ចំណី​សម្រាប់​បំប៉ន​ទា​ឈ្មោល និង​ការថែទាំង​ត្រូវធ្វើ​ឲ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។​
​ការ​រំញោច​ អារម្មណ៍​ទាកាប៉ា​ឈ្មោល​ឲ្យ​ចង់​រួមភេទ​នេះ គឺ​ប្រយោជន៍​ដើម្បី​យក​ទឹកកាម​របស់​វា ដូច្នេះ​ពេលវេលា​សម្រាប់​រំញោច​អារម្មណ៍​របស់​វា អាច​ប្រើពេល​ពីរ​-​បី​សប្តាហ៍​ដល់​បួន​សប្តាហ៍ ទើប​យើង​អាច​យក​ទឹកកាម​ពី​ទា​ឈ្មោល​នោះបាន​។​
​ដើម្បី​យក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល​នេះ ត្រូវធ្វើ​នៅ​ម៉ោង​៦ ទៅ​ម៉ោង​៩​ព្រឹក មិនត្រូវ​ធ្វើ​នៅពេល​វេលា​ខុសពី​នេះឡើយ​។​
​សម្ភារៈ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​យក​ទឹកកាម​ពី​ទា​ឈ្មោល​នេះ​មាន :
  • ​កែវ​សម្រាប់​ដាក់​ទឹកកាម​ស្អាត អា​ចរក​ទិញ​នៅ​កន្លែង​លក់​សម្ភារៈ​ពេទ្យ​នៅក្បែ​វត្ត​មហាមន្ត្រី (អូឡាំពិក​)
  • ​គ្រឿង​ជាវ​ត្ថុ​រាវ​សម្រាប់​លាយ​ពង្រា​វ​ទឹកកាម​
  • ​បំពង់​បូ​ប និង​បំពង់​លាយ​ទឹកកាម​
  • ​គ្រឿង​សម្រាប់​បាញ់​ទឹកកាម​ទៅតាម​ទ្វារ​របស់​ទា​ញី​
៤- របៀប​យក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល
​យក​ទាកាប៉ា​ ញី ដែល​បាន​យកមក​បង្ខាំង​ក្បែរ​ទាកាប៉ា​ឈ្មោល​ដាក់ចូល​ទៅក្នុង​ទ្រុង​របស់​ ទាកាប៉ា​ឈ្មោល​។ ដាក់​កន្ទុយ​ទាកាប៉ា​ឲ្យ​បែរ​ទៅខាង​អ្នក​ចាំ​យក​ទឹកកាម​។ ពេលនោះ ទាកាប៉ា​ឈ្មោល​វា​និង​ព្យាយាម​ឡើង​ជាន់​ទាកាប៉ា​ញី អ្នកយក​ទឹកកាម​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ ព្រមជាមួយ​បំពង់​សម្រាប់​ត្រង​យក​ទឹកកាម​នៅក្នុង​ដៃ​ឲ្យ​ហើយ​ស្រេច នៅពេល​ទាកាប៉ា​ឈ្មោល​ដក​ពន្លៀន​ប្រដាប់បន្តពូជ​របស់​វា​មក​ខាងក្រៅ ដើម្បី​ស៊ក​ចូល​ទ្វារ​របស់​ទាកាប៉ា​ញី ត្រូវ​ប្រញាប់​យក​បំពង់​ដែល​បាន​ត្រៀម​ស៊ក​ប្រដាប់បន្តពូជ​ទៅក្នុង​បំពង់​ នោះ​ភ្លាម ដើម្បី​កុំ​ឲ្យ​ទឹកកាម​នោះ​ត្រូវបាន​បាញ់​បញ្ចូល​ទៅក្នុង​ទ្វារ​របស់​ ទាកាប៉ា​ញី បាន​ទឹកកាម​របស់​ទាកាប៉ា​ឈ្មោល​មាន​ចំណុះ​ត្រឹមតែ​ប្រហែល​ជាមួយ​ទៅ​ពីរ​មី​ ល្លី​ម៉ែត្រ​តែប៉ុណ្ណោះ ភ្លាមៗ​នោះ​ត្រូវ​ចាក់​វត្ថុ​រាវ​សម្រាប់​ពង្រា​វ​ទឹកកាម​ចូលក្នុង​បំពង់​ ត្រងទឹក​កាម​នោះ​ភ្លាមៗ ដោយ​ប្រើ​តាម​អត្រា​ទឹកកាម​បី​លាយ​ជាមួយ​វត្ថុ​រាវ​មួយ​អំពូល​។ បន្ទាប់ពី​បាន​លាយ​ពង្រា​វ​ទឹកកាម​រួចហើយ​ត្រូវ​បូម​វា​បញ្ចូល​ក្នុង​បំពង់​ ផ្ទុក​ទឹកកាម​សម្រាប់​ប្រើការ ក្នុង​បំពង់​ផ្ទុក​ទឹកកាម​មួយៗ អាច​យកទៅ​បង្ក​កំណើត​ឲ្យ​ទា​ញី (​ទាស​) បាន​ចំនួន ២៥​ក្បាល​។​
៥- របៀប​បង្ក​កំណើត​ឲ្យ​ទា​ញី (​ប្រភេទ​ទាស​)
​ត្រូវ​ជ្រើស​ យក​ទា​ញី​ដែលមាន​រូបរាង​ល្អ មាន​សុខ​ភាពល្អ មាន​មាឌធំ​ជាង​ទា​ដទៃ​នៅក្នុង​ហ្វូង និង​ជា​ទា​ញី​មាន​វ័យ​ត្រូវ​បន្ត​ពូជ​បាន​សម្រាប់​យកមក​បង្កា​ត់​។​
​ដាក់​ទា​ញី​ ឲ្យ​ឱនក្បាល​ចុះ ប្រើ​ភ្លៅ និង​ក្បាលជង្គង់​កៀប​ខ្លួន​ទា​ញី​ឲ្យ​ជាប់ បន្ទាប់មក​ប្រើ​ដៃ​ទាំងពីរ ដើម្បី​សង្កត់​រន្ធ​សម្ងាត់​របស់​ទា​ញី​រហូត​អាច​មើលឃើញ​ប្រដាប់បន្តពូជ​ របស់​ទា​ញី​លៀន​ចេញមក ឃើញច្បាស់​ប្រើ​ប្រដាប់​បាញ់​ទឹកកាម​បាញ់​ទឹកកាម​បញ្ចូល​ទៅក្នុង​ ប្រដាប់បន្តពូជ​របស់​ទា​ញី រាល់ពេល​បាន​បាញ់​ទឹកកាម​ឲ្យ​ទា​ញី​រួច ហើយ​ត្រូវ​ពិនិត្យមើល​កម្រិត​ទឹកកាម​ដែលមាន​សល់​នៅក្នុង​បំពង់​ជា​រៀងរាល់​ លើក ដើម្បី​ធានា​ឲ្យ​បាន​ថា ចំនួន​ទឹកកាម​មាន​គ្រប់គ្រាន់​សម្រាប់​ទា​ចំនួន ២៥​ក្បាល​។​
​ត្រូវធ្វើ​បែបនេះ​ជាថ្មី ក្រោយមក​ចំនួន​៤​ថ្ងៃក្រោយ ដើម្បី​ធានា​ពី​ការ​អាច​ឲ្យ​ទឹកកាម​បង្ក​ជា​កំណើត​ឲ្យ​ពង​របស់​ទា​ញី​បាន​។​
៦- របៀប​ភ្ញាស់ពងទា​កូនកាត់​duck2
  • ​ការ​ភ្ញាស់ពងទា ពូជ​បង្កាត់​នេះ គឺ​មិនមាន​អ្វី​ខុសគ្នា​ពី​ការ​ភ្ញាស់ពងទា​ធម្មតា​នោះដែរ​។​
  • ​ពេលវេលា​នៃ​ ការ​ញាស់​របស់​ទា​ពូជ​កាត់​នេះ គឺមាន​វេលា ៣២​ថ្ងៃ អាស្រ័យហេតុនេះ បន្ទាប់ពី​យើង​បានដាក់​ភ្ញាស់​ទា​ក្នុង​ទូ​ភ្ញាស់​បាន ២៨​ថ្ងៃ ដល់ ២៩​ថ្ងៃ ហើយ​ពង​ចាំបាច់​ត្រូវបញ្ជូន​ចូល​ម៉ាស៊ីន​ញាស់​មួយ​ផ្សេងទៀត។​
  • ​កូន​ទា​កាត់ ​ពូជ​នេះ ពេល​ញាស់​ចេញមក មាន​សម្បុរ​រោម​បីយ៉ាង : ពណ៌​លឿង​ក្រូចឆ្មា មាន​ស្នាម​អុជៗ​នៅត្រង់​ក្បាល អាចមាន​ចំនួន ២០​ភាគរយ​។ ពណ៌​លឿង​ក្រូចឆ្មា មាន​ស្នាម​អុជៗ​នៅ​ក្បាល និង​នៅ​ខ្នង មាន​ប្រមាណ​ជា​៦០​ភាគរយ​។ ពណ៌​ប្រផេះ​មាន​លាយ​លឿង មាន​ប្រមាណ​ជា ២០​ភាគរយ​។​
​កូន​ទា​ បង្កាត់​ពូជ​នេះ ការលូតលាស់​របស់​វា​លឿន តែ​ពូជ​បង្កាត់​នេះ ទោះបី​មាន​ឈ្មោល មាន​ញី ប៉ុន្តែ​ការបន្ត​ពូជ​របស់​ពួកវា មិនអាច​ធ្វើទៅ​បានឡើយ ឯការ​បង្កាត់​នេះ​ទៀតសោត គឺ​ធ្វើ​ដើម្បី​តែ​សម្រាប់​លក់​ជា​សាច់​ប៉ុណ្ណោះ មិនមែន​សម្រាប់​យកមក​បង្កើត​ពូជ​ថ្មី​ឲ្យ​វា​បន្ត​ពូជ​បានឡើយ​។​
​ចំពោះ​ ការចិញ្ចឹម​វារ​ហូត​ធំ​នោះ​វិញ គឺ​ធ្វើ​ដូចគ្នា​ទៅ​និង​ការចិញ្ចឹម​ទា​បែប​ដទៃ​ដែរ តែ​ប្រើពេល​ខ្លី​ជាង និង​ប្រើ​ចំណី​តិចជាង​។ ពូជ​ទា​ថ្មី​នេះ វា​មាន​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម​ច្រើនជាង ព្រោះ​សាច់​វា​ឆ្ងាញ់​ជាង​ទា​ដទៃ​៕

-ចិញ្ចឹម​ទា​តាមរយៈ​បទពិសោធន៍​អ្នកផ្សេង (​កសិករ​វៀតណាម​)

+ ជ្រើសរើស​កូន​ទា​សម្រាប់​ចិញ្ចឹម :
  • ​កូន​ទា​ទើប​ ញាស់​ថ្មី មាន​រោម​ស្ងួត​ជើង​រលោង រោម​កន្ទុយ​ត្រង់ ផ្ចិ​តរប​ស់វា​ស្ងួត​ស្រាល បញ្ជាក់ថា កូន​ទា​ញាស់​ត្រូវ​តាម​ថ្ងៃ​កំណត់​។​
  • ​ហាម​យក​កូន​មាន​ជើង​ស្ងួត​ស្រអាប់ ផ្ចិត​សើម វៀច​ចំពុះ លំបាក​ចិញ្ចឹម​បំផុត ការ​ងាប់​អន្តរាយ​ដោយ​រើស​ខុស​នេះ គឺ​ខ្ពស់បំផុត​។​
+ ការមើល​ថែទាំ​កូន​ទា :
  • ​ត្រូវ​ ព្រលែង​កូន​ទា​ភ្លាម​ឲ្យ​ចុះដី​ត្រង់​ទី​រោង ដែល​ត្រូវដាក់​វា មិនត្រូវ​ទុក​នៅក្នុង​កញ្ឆេ​យូរពេក​នោះឡើយ ព្រោះ​វា​នៅ​ផុតពី​កំដៅ​ដី​យូរពេក ធ្វើ​ឲ្យ​ស្បែក​បាត​របស់​ជើង​ទា​ងាយ​ស្ងួត ឈានជើងដើរ​រឹងៗ មិន​សកម្ម នាំ​ឲ្យ​លំបាក​ចិញ្ចឹម​។ បន្ទាប់ពី​បានដាក់​កូន​ទា​ចុះ រួចហើយ​ត្រូវ​រំលែក​វា​ដាក់​តាម​ប្រឡោះ​ដែលមាន​បាំង​របាំង​ក្នុង​មួយ​របាំង​ ដាក់​កូន​ទា​ចំនួន ១០០ ទៅ ១៥០​ក្បាល ត្រូវដាក់​កំដៅ​ឲ្យ​កូន​ទា​ជានិច្ច ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ សូមកុំ​ឲ្យ​កូន​ទារ​ការ​ត្រជាក់​ឲ្យ​សោះ បើ​មិន​ដូច​ច្នោះ​ទេ កូន​ទា​អាច​ងាប់​នៅពេល​ក្រោយ​បាន​។​
  • ​កូន​ទា​ដែល​ ញាស់​បាន ១០​ម៉ោង ហើយ​អាច​ឲ្យ​ស៊ី​ចុងអង្ករ​ត្រាំ​ទឹក​ច្របល់​ជាមួយ​មើម​ខ្ទឹមស​បុក​ឲ្យ​ល្អិត ដោយ​លាយ​មើម​ខ្ទឹម​មួយ​ភាគបី​នៃ​ចុងអង្ករ (​ខ្ទឹមស​មួយ​គីឡូ ចុងអង្ករ​បី​គីឡូ​)​។​
  • ​នៅ​ពេលយប់​ ត្រូវដាក់​ភ្លើង​កំដៅ​ឲ្យ​កូន​ទា មិនត្រូវ​ឲ្យ​វា​ដេក​សង្កត់​លើ​គ្នា ព្រោះ​អាចធ្វើ​ឲ្យ​កូន​ទា​ខ្សោយ ងាយ​ងាប់ ឬ​ត្រូវ​ពិការ​ជើង​។ គេ​អាច​ប្រើ​ចង្កៀង​អគ្គិសនី​អំពូល​ក្រហម ឬ​ចង្ក្រាន​ធ្យូង​ក៏បាន មិនត្រូវ​ទ្រាប់​ចំបើង​ច្រើនពេក​ទេ អាច​ទ្រាប់​ត្រឹម​តែមួយ​ស្រទាប់ ឬ​ប្រើកា​រ៉ុង​ចាស់​ទ្រាប់​ពីក្រោម​មួយ​ជាន់​ក៏បាន​។​
  • ​ថ្ងៃទី​ពីរ បន្ត​ឲ្យ​កូន​ទា​ស៊ី​ចំណី​លាយ​ដូច​រូបមន្ត​ខាងលើ​ដដែល តែ​ត្រូវ​ព្រលែង​កូន​ទា​ឲ្យ​ចេញ​ហាល​កម្តៅថ្ងៃ ដើម្បី​ឲ្យ​វា​ប្រើ​កម្លាំង​កំភួនជើង​វា​ដើរ​។ ដាក់​ទឹកស្អាត​នៅលើ​ទីទួល​ជាងគេ​ឲ្យ​វា​ផឹក​។​
  • ​ថ្ងៃទី​បី និង​ទី​បួន អាច​កៀង​កូន​ទា​ឲ្យ​ចុះ​ទឹក​អាង​រាក់ៗ ឬ​ទឹក​ស្រែ​រាក់ៗ​ចំនួន​ប្រហែល​៥​នាទី រួច​កៀង​វា​ឡើងគោក​វិញ ការធ្វើ​បែបនេះ គឺ​យើង​ទម្លាប់​ឲ្យ​វា​ចេះ​ផឹកទឹក​ផង និង​ឲ្យ​វាច​សិត​រោម​ឲ្យ​ស្អាត​ផង​។​
​ត្រូវ​ ព្យាយាម​ធ្វើ​ដូច្នេះ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ ការ​មិនបាន​បង្ហាត់​ឲ្យ​វា​ធ្វើ​ដូច្នេះ អាចធ្វើ​ឲ្យ​រោម​របស់​វា​សើម​ខ្លួន​ទា​ចុះ​កម្តៅ ត្រូវ​ខ្សោយ និង​អាច​ងាប់​នៅពេល​ណាមួយ​បាន ជួនកាល​ទា​ត្រូវ​ងាប់​រហូតដល់​ពីរភាគបី​ផង​ក៏មាន ដោយសារតែ​វា​មិនចេះ​សិត​រោម និង​កំដៅ​ខ្លួន​របស់​វា​ចុះ​ទាប​។​
  • ​ថ្ងៃទី​បី​ ដល់​ថ្ងៃទី​ប្រាំមួយ ត្រូវ​ព្រលែង​ទា​ចេញ​ក្រៅ​នៅពេល​មេឃ​ក្តៅ​ល្មម តែ​ត្រូវ​កៀង​ត្រឡប់មកវិញ​ពេល​មេឃ​ក្តៅ​ខ្លាំង​។ រហូតមកទល់​ពេលនេះ​ចំណី​របស់​វា​នៅតែ​ជា​ចុងអង្ករ​ដដែល តែ​ត្រូវ​លាយ​ជាមួយ​ម្សៅពោត​ច្របល់​ចូល​បន្ថែម ឯ​មើម​ខ្ទឹមស​ត្រូវ​លាយ​មួយ​ភាគបី​នៃ​បរិមាណ​ចំណី​ដូច​មុន ដើម្បី​រក្សា​កំដៅ​ក្នុង​ខ្លួន​ឲ្យ​កូន​ទា និង​ការពារ​វាពី​បាក់តេរី​ផ្សេងៗ​។ បើសិនជា​កូន​ទា​មាន​អត្រា​ងាប់​ខ្ពស់ ត្រូវ​បន្ថែម​មើម​ខ្ទឹមស​ស្មើ​៥០​ភាគរយ​នៃ​ចំណី​។​
  • ​ថ្ងៃទី​ ប្រាំពីរ​ដល់​ថ្ងៃទី​ដប់​ប្រាំ បន្ទាប់ពី​កូន​ទា​មាន​អាយុ​បាន​ប្រាំពីរ​ថ្ងៃ ពេលនេះ​កូន​ទា​មាន​ភាពរហ័សរហួន​ជាង​មុន វា​ចេះ​ដេញចាប់​សត្វល្អិត យើង​អាច​ដេញ​ទា​ឲ្យ​ចូលក្នុង​ស្រែ​ក្បែរៗ​នោះ ឬ​ជា​ស្រះ​ទឹក​នៅ​រៀងរាល់​ពេល​មេឃ​មានកំ​ដៅ​មធ្យម និង​មាន​កន្លែង​សម្រាប់​ឲ្យ​ទា​ជ្រក​ពេល​មេឃ​ក្តៅ​ខ្លាំង ដើម្បី​ឲ្យ​វា​ឡើង​មាន​សិត​រោម​ឲ្យ​ស្ងួត​។ នៅត្រឹម​អាយុ​ប៉ុណ្ណឹង គេ​អាច​លាយ​ចំណី​វា មាន​ចុងអង្ករ ម្សៅពោត (​កិន​ឲ្យ​ម៉ដ្ឋ​) ដោយមាន​លាយ​កន្ទក់​បន្ថែម និង​មាន​លាយ​មើម​ខ្ទឹមស​ជា​បន្ថែម (​បុក​ឲ្យ​ម៉ដ្ឋ​) បើ​មេឃ​ត្រជាក់ ឬ​នៅពេល​ឃើញ​កូន​ទា​ដកដង្ហើម​ដង្ហក់​នៅពេល​យប់​។ (​បរិមាណ​សម្រាប់​លាយ ចុងអង្ករ ៥០ ពោត ២៥ កន្ទក់ ២៥ បន្ថែម​ខ្ទឹមស ៥​ភាគ​ទៀត​) សូម​បង្កើន​បន្ថែម​បរិមាណ​ខ្ទឹមស​ចូលក្នុង​ចំណី​ឲ្យ​ឡើង​រហូតដល់ ១០​ភាគរយ ឬ​លើស​នេះ បើ​ឃើញ​កូន​ទា​មិនសូវ​សកម្ម​។ មិនត្រូវ​ឲ្យ​ទា​ស៊ីក្នុង​ស្នូក​ចង្អៀត​ទេ ត្រូវដាក់​ចំណី​វា​ទៅលើ​កន្ទេល ឬ​កា​រ៉ុង​ក្រាល​នៅលើ​ដី បើ​ជាទី​ក្រាល​ស៊ីម៉ង់ត៍​ត្រូវដាក់​សំពត់​តង់​ក្រាល​ឲ្យ​វា​ស៊ី ឬ​អាច​ប្រើ​អ្វីដែល​ក្រាស​ដូចជា​កន្ទេលកក់​ជាដើម ធ្វើបែបនេះ ដើម្បី​ការពារ​កុំ​ឲ្យ​ទារ​លាត់​ចំពុះ ណាមួយ​ដើម្បី​បញ្ចៀស​ទា​ដែល​ខ្លាំង​ជាង​ដណ្តើម​ស៊ី ជាហេតុ​ធ្វើ​ឲ្យ​ទា​ធំ​មិន​ស្មើគ្នា​។ នៅ​ពេលយប់​មិនចាំបាច់​ដាក់​កំដៅ​ឲ្យ​ក៏បាន ដោយ​គ្រាន់តែ​បាំង​ឲ្យ​ង​ងិ​ត បើ​មាន​ផ្ទៃ​ទូលាយ​ពេក​ត្រូវ​បាំង​ឲ្យ​ជិត​កុំ​ឲ្យ​ខ្យល់​ចូល​បាន តែ​ផ្នែក​បាត​ត្រូវ​ទ្រាប់​ចំបើង ឬ​ស្មៅ​ស្ងួត​មួយ​ស្រទាប់​។ បើ​អាចធ្វើ​ទៅបាន​ត្រូវដាក់​ចង្កៀង​បំភ្លឺ ដើម្បី​ឲ្យ​ទា​មើលផ្លូវ​ឃើញច្បាស់ ចៀសវៀង​វា​ដើរ​ជាន់គ្នា​។​
​ក្នុង​អាយុ​ នេះ​ត្រូវ​ផ្តល់​ជា​បន្ថែម​កូន​ត្រី​ស្រស់ កំពឹស ក្តាម ខ្យង ចិញ្ច្រាំ​ឲ្យ​ម៉ត់​ច្របល់​ចូល​ជាមួយ​ចំណី ប្រកូក​ហៅ​វា​ឲ្យ​មក​ស៊ី​បួន​ទៅ​ប្រាំ​ដង​ក្នុង​មួយថ្ងៃ ត្រូវ​ប្រើ​សម្លេង​អ្វីមួយ​ជាស​ញ្ញា​សំគាល់​ឲ្យ​ទា​វា​ចំណាំបាន​។​
  • ​ចាប់ពី​ដប់​ ប្រាំ​ថ្ងៃ​ឡើងទៅ គេ​អាច​បង្ហាត់​ឲ្យ​កូន​ទា​ស៊ី​ស្រូវ​បាន​ខ្លះ ដោយ​លាយ​ស្រូវ​ត្រាំ​ទឹក​ឲ្យ​ទន់​ជាមួយ​អង្ករ (​អង្ករ​បី ស្រូវ​មួយ​) ដោយ​ដាក់ពង្រាយ​លើ​អ្វីមួយ​ឲ្យ​ទា​ស៊ី ឬ​ឲ្យ​ទា​ស៊ី​អង្ករ​ត្រាំ​ទឹក​មុន ទើប​ឲ្យ​ស៊ី​ស្រូវ​តាម​ក្រោយ (​ទាំង​ស្រូវ និង​អង្ករ​មិនបាច់​ចំអិន​ទេ​)​។​
​​បន្ទាប់ពី​ ទា​មាន​អាយុ​មួយខែ​កន្លះ យើង​អាច​ឲ្យ​វា​ស៊ី​ស្រូវ​តាម​ស្រែ ឬ​ទិញស្រូវ​មក​ពង្រាយ​ដាក់​ឲ្យ​វា​ស៊ី​ត្រង់​ទី​ដែល​ចិញ្ចឹម​វា​ក៏បាន​។ តែ​ខណៈ​ទា​មាន​អាយុ​ពី​ម្ភៃ​ប្រាំ​ថ្ងៃ​ដល់​សាមសិប​ថ្ងៃ ពេលនេះ​ទា​មាន​ដុះ​រោម​ហើយ​។ នៅពេល​វា​ធំ ទា​កាន់តែ​ត្រូវការ​ទីកន្លែង​ធំ​ទូលាយ​ជាង​មុន មាន​ខ្យល់​ចេញចូល​ល្អ ស្ងប់ស្ងាត់​ព្រោះ​ក្នុង​អាយុ​នោះ ទា​វា​អៀនខ្មាស់​បំផុត និង​ចូលចិត្ត​ភាព​ទូលាយ​នៅពេល​យប់​។​
​បន្ត​ឲ្យ​វា​ស៊ី​ត្រូវ​លាយ​ជាមួយ​ក្តាម ខ្យង និង​ត្រី រហូតដល់​វា​ធំ​អាច​លក់បាន ឬ​ទុក​សម្រាប់​ឲ្យ​វា​ពង​ក៏បាន​៕​ 

No comments:

Post a Comment